សម័យប្រជុំលើកទី៤គណៈកម្មាធិការអន្តររដ្ឋាភិបាលវៀតណាម-អេមីរ៉ាតអារ៉ាប់រួម
(VOVWORLD) - នៅសម័យប្រជុំលើកនេះ រដ្ឋមន្រ្តីទាំងពីររូបនិងពិនិត្យឡើងវិញនូវស្ថានភាព សហប្រតិបតិ្តការវិនិយោគក្នុងវិស័យប្រេងឧស្ម័ន ថាមពលកកើតឡើងវិញ និង ការជួសជុលនាវាសមុទ្រ ព្រមទាំងវាយតម្លៃចំពោះស្ថានភាពចរចានិងចុះហត្ថលេ ខាលើកិច្ចព្រមព្រៀងទ្វេភាគីស្ដីពីវិស័យគយ ធនាគារ កសិកម្ម ធ្វើបត្យាប័ននិង ផ្ទេរប្រគល់អ្នកជាប់ទោសដាក់ពន្ធនាគារ ជាដើម។
រដ្ឋមន្រ្តីឧស្សាហពាណិជ្ជកម្មវៀតណាមលោក Tran Tuan Anh (ខាងឆ្វេង) ជួបចរចាជាមួយរដ្ឋមន្រ្តីថាមពលនិងឧស្សាហកម្ម UAE កាលពីឆ្នាំ២០១៦ នៅរដ្ឋធានីហាណូយ។ |
នាថ្ងៃទី១៨ ខែមេសា ខាងមុខ នៅ Abu Dhabi នៃអេមីរ៉ាតអារ៉ាប់រួម (UAE) រដ្ឋមន្ត្រីឧស្សាហពាណិជ្ជកម្មវៀតណាមលោក Tran Tuan Anh និងរួមជាមួយ លោក Sultan bin Saeed Al Mansoori រដ្ឋមន្រ្តីសេដ្ឋកិច្ច UAE ចូលរួមធ្វើសហ ប្រធាននៃសម័យប្រជុំលើកទី៤គណៈកម្មាធិការអន្តររដ្ឋា ភិបាលវៀតណាម-UAE។
នៅសម័យប្រជុំលើកនេះ រដ្ឋមន្រ្តីទាំងពីររូបនិងពិនិត្យឡើងវិញនូវស្ថានភាព សហប្រតិបតិ្តការវិនិយោគក្នុងវិស័យប្រេងឧស្ម័ន ថាមពលកកើតឡើងវិញ និង ការជួសជុលនាវាសមុទ្រ ព្រមទាំងវាយតម្លៃចំពោះស្ថានភាពចរចានិងចុះហត្ថលេ ខាលើកិច្ចព្រមព្រៀងទ្វេភាគីស្ដីពីវិស័យគយ ធនាគារ កសិកម្ម ធ្វើបត្យាប័ននិង ផ្ទេរប្រគល់អ្នកជាប់ទោសដាក់ពន្ធនាគារ ជាដើម។
ចំពោះវិធានការសហប្រតិបតិ្តការជាក់ស្ដែងនាពេលខាងមុខ ភាគីទាំងពីរ គ្រោងនឹងពិភាក្សាអំពីការបើកអគ្គស្ថានកុងស៊ុល UAE និងការិយាល័យតំណាង របស់ UAE ប្រចាំទីក្រុងហូជីមិញនិងទីក្រុងធំៗមួយចំនួនទៀត។ ក្រៅពីនោះ ភាគី ទាំងពីរនឹងពិភាក្សាយ៉ាងលំអិតអំពីវិធានការបង្កើនកិច្ចសហប្រតិបត្តិការក្នុងការ ទាក់ទាញដើមទុន ព្រមទាំងចែករំលែកបទពិសោធន៍ក្នុងវិស័យថាមពលកកើត ឡើងវិញ និងបច្ចេកវិទ្យាលើកកំពស់ទិន្នផល សន្សំសម្ចៃថាមពល ផងដែរ។
សម័យប្រជុំនេះគឺជាឱកាសដ៏ល្អមួយដើម្បីអោយសហគ្រាសវៀតណាមជួបប្រាស្រ័យនិងពិភាក្សាដោយផ្ទាល់ជាមួយដៃគូ UAE លើវិស័យជាច្រើនដូចជា ពាណិជ្ជកម្ម ឧស្សាហកម្ម ធនាគារ logistics និងហេដ្ឋារចនាសម្ព័ន្ធ ជាដើម៕