VOV-សម័យប្រជុំលើកទី៤រដ្ឋសភាវៀតណាមនីតិកាលទី១៣បានបើកនាព្រឹកថ្ងៃទី
២២តុលានៅក្រុងហាណូយជាមួយការចូលរួមរបស់ថ្នាក់ដឹកនាំបក្ស រដ្ឋ រដ្ឋសភា
រដ្ឋាភិបាលនិងសមាជិកសភាជិត៥០០រូប។ ក្នុងបទថ្លែងមតិបើកសម័យប្រជុំ ប្រធានរដ្ឋសភាវៀតណាម Nguyen Sinh Hung បានឲ្យដឹងថា នៅសម័យប្រជុំ
ដែលគ្រោងនឹងអូសបន្លាយក្នុងរយៈពេល២៦ថ្ងៃនេះ រដ្ឋសភានឹងពិនិត្យរបាយការណ៍
របស់រដ្ឋាភិបាលអំពីការអនុវត្តផែនការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមថវិការរដ្ឋឆ្នាំ២០១២
សេចក្តីសំរេចលើផែនការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម ពង្រាងថវិការរដ្ឋនិងវិធានការ
បែងចែកថវិការមជ្ឈឹមឆ្នាំ២០១៣។ អំពីការងារនីតិបញ្ញាត្តិ ប្រធានរដ្ឋសភា Nguyen
Sinh Hung បានលើកច្បាស់ថា៖
“នៅសម័យប្រជុំលើកនេះរដ្ឋសភានឹងផ្ដល់មតិអំពីពង្រាងវិសោធនកម្មរដ្ឋធម្មនុញ្ញឆ្នាំ
១៩៩២ លើមូលដ្ឋានពិនិត្យសំរេចចិត្តការរៀបចំយកមតិប្រជាជនអំពីពង្រាងវិសោធ
នកម្មរដ្ឋធម្មនុញ្ញអនុម័តលើសេចក្តីសំរេចចិត្តយកសន្លឹកឆ្នោតជឿទុកចិត្តចំពោះអ្នក
កាន់ដំណែងដោយរដ្ឋសភាក្រុមប្រឹក្សាប្រជាជនជ្រើសរើសរឺអនុម័ត ពិនិត្យអនុម័ត
លើគំរោងច្បាប់ចំនួន៩និងផ្ដល់មតិអំពីគំរោងច្បាប់ចំនួន៦ផ្សេងទៀត។”
|
ប្រធានរដ្ឋសភាវៀតណាម Nguyen Sinh Hung (Image: Internet) |
ស្តីពីការងារឃ្លាំមើល ប្រធានរដ្ឋសភាវៀតណាម Nguyen Sinh Hung បានអះអាងថា៖ សម័យប្រជុំលើកទី ៤ រដ្ឋសភានីតិកាលទី ១៣ នឹងឃ្លាំមើល ការអនុវត្តគោលនយោ
បាយ ច្បាប់ ក្នុងការដោះស្រាយបណ្ដឹងតវ៉ារបស់ប្រជាពល រដ្ឋចំពោះបណ្ដាសេចក្តី
សម្រេចចិត្តអំពីដីធ្លី ស្តាប់របាយការណ៍លទ្ធផលនៃការសួរ ដេញដោលនិងឆ្លើយនឹង
ការសួរដេញដោលរបស់សមាជិកសភា និងអនុម័ត្តលើសេចក្តីសម្រេចចិត្តអំពីកម្មវិធី
ឃ្លាំមើលរបស់រដ្ឋសភាវៀតណាមនាឆ្នាំ ២០១៣។ក្នុងពិធីបើកលើកនេះ សមាជិក
សភានានានឹងបានស្តាប់របាយការណ៍អំពី ស្ថានភាពអនុវត្តផែការសេដ្ឋកិច្ច-សង្គម
ឆ្នាំ ២០១២ ផែនការអភិវឌ្ឍន៍សេដ្ឋកិច្ច-សង្គមឆ្នាំ ២០១៣។ ពិសេស នាយករដ្ឋមន្ត្រី
រដ្ឋាភិបាលវៀតណាម លោក Nguyen Tan Dung នឹងថ្លែងរបាយការណ៍របស់រដ្ឋាភិ
បាលអំពី “ស្ថានភាព សេដ្ឋកិច្ច-សង្គមឆ្នាំ ២០១២ និងភារកិច្ចសេដ្ឋកិច្ច-សង្គម ឆ្នាំ
២០១៣”៕