សម័យប្រជុំលើកទី៤៤ នៃគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភាវៀតណាម ៖ លើកកម្ពស់ប្រសិទ្ធភាពក្នុងការចុះហត្ថលេខា និងអនុវត្តកិច្ចព្រមព្រៀងអន្តរជាតិ

(VOVWORLD) - នាព្រឹកថ្ងៃទី ២២ ខែមេសា គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភាវៀតណាមបានផ្តល់យោបល់លើគម្រោងការណ៍ច្បាប់ស្តីពីកិច្ចព្រមព្រៀងអន្តរជាតិ។
សម័យប្រជុំលើកទី៤៤ នៃគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភាវៀតណាម ៖ លើកកម្ពស់ប្រសិទ្ធភាពក្នុងការចុះហត្ថលេខា និងអនុវត្តកិច្ចព្រមព្រៀងអន្តរជាតិ - ảnh 1 ទិដ្ឋភាពនៃសម័យប្រជុំនេះ (រូបថត៖ quochoi.vn)

ក្នុងសម័យប្រជុំនេះ អង្គប្រជុំបានសង្កត់ធ្ងន់លើការបង្កើតច្បាប់ស្តីពីកិច្ចព្រមព្រៀងអន្តរជាតិ ដើម្បីសុក្រិត្យបទប្បញ្ញត្តិរបស់ច្បាប់ជាធរមានស្តីពីការចុះហត្ថលេខានិងអនុវត្តឯកសារសហប្រតិបត្តិការអន្តរជាតិ ដែលមិនមែនជាសន្ធិសញ្ញាអន្តរជាតិ និងធានាឯកភាពគ្នាលើប្រព័ន្ធច្បាប់ ព្រមទាំងលើកច្បាស់អំពីសិទ្ធនិងការទទួលខុសត្រូវរបស់អាជ្ញាធរគ្រប់ជាន់ថ្នាក់និងផ្នែក ពីថ្នាក់មជ្ឈិមរហូតដល់ថ្នាក់មូលដ្ឋានក្នុងការងារធ្វើកិច្ចព្រមព្រៀងអន្តរជាតិផងដែរ។

ទន្ទឹមនឹងនេះធានាការអនុវត្តន៍និងការគ្រប់គ្រងព្រមៗគ្នានិងលើកកំពស់ប្រសិទ្ធភាពក្នុងការចុះហត្ថលេខានិងអនុវត្តកិច្ចព្រមព្រៀងអន្តរជាតិ ព្រមទាំងទាញយកផលប្រយោជន៍ពីធនធានខាងក្រៅទាំងបច្ចេកវិទ្យា ជំនាញវិជ្ជាជីវៈ បទពិសោធន៍និងដើមទុននៃបណ្តាប្រទេស និងអង្គការអន្តរជាតិដើម្បីបម្រើបុព្វហេតុ ការពារនិងអភិវឌ្ឍន៍ប្រទេសជាតិផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ