សម័យប្រជុំលើកទី៤៥គណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភាវៀតណាម នីតិកាលទី១៤នឹងវាយតម្លៃចំពោះស្ថានភាពសេដ្ឋកិច្ចសង្គមក្នុងរយៈពេល៤ខែដើមឆ្នាំ២០២០
(VOVWORLD) - យោងតាមសេចក្ដីជូនដំណឹងរបស់ខុទ្ទកាល័យរដ្ឋសភាថា នាថ្ងៃទី៨ ឧសភា ឆ្នាំ២០២០ សម័យប្រជុំលើកទី៤៥របស់គណៈកម្មាធិការអចិន្រ្តៃយ៍ រដ្ឋសភាវៀតណាមនឹងប្រារព្ធឡើងនៅទីក្រុងហាណូយ ក្នុងថ្ងៃទី៨ ទី១៥ និងទី១៦ ឧសភា។
តាមរបៀបវារៈ អង្គប្រជុំនឹងពិចារណា ផ្ដល់មតិចំពោះសេចក្ដីព្រាង ច្បាប់នានារបាយការណ៍របស់រដ្ឋាភិបាលស្ដីពីលទ្ធផលនៃការអនុវត្តផែនការអភិវឌ្ឍសេដ្ឋកិច្ចសង្គមនិងថវិការដ្ឋឆ្នាំ២០១៩ ព្រមទាំងវាយតម្លៃចំពោះ ស្ថានភាពសេដ្ឋកិច្ចសង្គមនិងថវិការដ្ឋក្នុងប៉ុន្មានខែដើមឆ្នាំ២០២០ ក៏ដូចជា របាយការណ៍ត្រៀមរៀបចំសម្រាប់កិច្ចប្រជុំលើកទី៩ រដ្ឋសភានីតិកាលទី១៤ និងខ្លឹមសារសំខាន់ៗមួយចំនួនទៀតផងដែរ៕