សម័យប្រជុំលើកទី៤៧នៃគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភាបានបើកជាផ្លូវការ

សម័យប្រជុំលើកទី៤៧នៃគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភាបានបើកជាផ្លូវការ - ảnh 1
ប្រធានរដ្ឋសភាលោកស្រី Nguyen Thi Kim Ngan ធ្វើជាអធិបតី ភាពសម័យប្រជុំលើកទី៤៧នៃគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា

(VOVworld)-នាព្រឹកថ្ងៃទី២៥មេសា សម័យប្រជុំលើកទី៤៧នៃគណៈកម្មាធិការ អចិន្ត្រៃយ៍រដ្ឋសភាបានបើកជាផ្លូវការ ក្រោមអធិបតីភាពរបស់ប្រធានរដ្ឋសភា លោក
ស្រី Nguyen Thi Kim Ngan។ នៅទីនេះ អង្គប្រជុំបានផ្តល់មតិទៅលើការ ផ្សព្វផ្សាយ
សេចក្តីសម្រេចចិត្តស្តីពីយន្តការ គោលនយោបាយនិងលក្ខខណ្ឌ សម្រាប់ធានា
សកម្មភាពរបស់សមាជិកក្រុមប្រឹក្សាប្រជាជន។​ ធ្វើការពិភាគ្សានៅ ក្នុងសន្និសីទ
នេះ​ តំណាងជាច្រើនបានយល់ព្រមចំពោះភាពចាំបាច់ក្នុងការបង្កើត សេចក្តី
សម្រេច ចិត្តមួយកំណត់យន្តការ គោលនយោបាយ និង លក្ខខណ្ឌធានា សកម្ម ភាពរបស់សមាជិកក្រុមប្រឹក្សាប្រជាជនហើយចាត់ទុកថា នេះជាខ្លឹមសារ សំខាន់ Cសំដៅកំណត់លំអិតការប្រតិបត្តិច្បាប់ចាត់តាំងរដ្ឋអំណាចតំបន់។

        បន្តមក ដោយការយល់ព្រមទាំងស្រុង អង្គប្រជុំក៏បានអនុម័តជាឯកឆ័ន្តនូវ សេចក្តីសម្រេចចិត្តស្តីពីយន្តការ គោលនយោបាយនិង លក្ខខណ្ឌធានាសកម្មភាព របស់សមាជិកក្រុមប្រឹក្សាប្រជាជនផងដែរ។
       មុននោះ អង្គប្រជុំបានផ្តល់មតិទៅលើការផ្សព្វផ្សាយសេចក្តីសម្រេចចិត្ត
ស្តីពីយន្តការនិងលក្ខណៈធានា សកម្មភាពរបស់សមាជិកក្រុមប្រឹក្សាប្រជាជន ផ្តល់មតិទៅលើរបាយការណ៍របស់ ប្រធានតុលាការប្រជាជនកំពូលស្តីពីឯក សណ្ឋាននិងប័ណ្ណសម្គាល់ខ្លួនរបស់រដ្ឋ អាជ្ញាតុលាការប្រជាជនជាដើម។ អង្គ ប្រជុំក៏បានផ្តល់មតិទៅលើពង្រៀងសេចក្តី សម្រេចចិត្តមួយចំនួនសម្រាប់ ការបែងចែកអង្គភាពរដ្ឋបាល និងសេចក្តីសម្រេច ចិត្តស្តីពីការបែងចែកនគរ
ផងដែរ។ តាមគំរោង គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋ សភានឹងផ្តល់មតិស្តីពី ការអនុម័តលើសំណើរតែងតាំងឯកអគ្គរដ្ឋទូតវៀតណាម អាណត្តិ២០១៦- ២០១៩នៅប្រទេសមួយចំនួន៕

ប្រតិកម្មទៅវិញ

ផ្សេងៗ