សម័យប្រជុំលើកទី៥ នៃរដ្ឋសភាឡាវ នីតិកាលទី៩ បានអនុម័តលើខ្លឹមសារសំខាន់ៗជាច្រើន

(VOVWORLD) - កាលពីរសៀល ថ្ងៃទី១៨ ខែកក្កដា បន្ទាប់ពីកិច្ចប្រជុំរយៈពេល ១៧ថ្ងៃ ក្រោមអធិបតីភាពប្រធានរដ្ឋសភា លោក Xaysomphone Phomvihane សម័យប្រជុំលើកទី៥ នៃរដ្ឋសភាឡាវ បានបិទបញ្ចប់។

ថ្លែងក្នុងពិធីបិទ លោក Xaysomphone Phomvihane ប្រធានរដ្ឋសភាបានសង្កត់ធ្ងន់ថា សម័យប្រជុំបានពិភាក្សា និងអនុម័តលើផែនការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមជាតិ ផែនការថវិការដ្ឋ និងផែនការរូបិយវត្ថុសម្រាប់រយៈពេល៦ខែដំបូង ព្រមទាំងផែនការ៦ខែចុងក្រោយនៃឆ្នាំ២០២៣។ ប្រធានរដ្ឋសភាឡាវក៏បានវាយតម្លៃខ្ពស់ចំពោះរដ្ឋាភិបាលឡាវដែលបានអនុម័តដំណោះស្រាយជាច្រើនដើម្បីគ្រប់គ្រង និងដឹកនាំការអនុវត្តផែនការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម ធ្វើឱ្យសេដ្ឋកិច្ចសម្រេចបាន ៤.៨% ជំរុញផលិតកម្មបម្រើដល់ការប្រើប្រាស់ក្នុងស្រុក និងការនាំចេញ បង្កើនចំណូលថវិកា។

កិច្ចប្រជុំបានពិនិត្យ និងអនុម័តយុទ្ធសាស្ត្រអភិវឌ្ឍន៍រ៉ែដល់ឆ្នាំ ២០៣០ និងចក្ខុវិស័យដល់ឆ្នាំ ២០៤០; ពិនិត្យ និងអនុម័តយុទ្ធសាស្ត្រគាំពារសង្គម; អនុម័តយុទ្ធសាស្ត្រជាតិស្តីពីការគ្រប់គ្រងទឹក និងធនធានទឹកដល់ឆ្នាំ ២០៣០ និងចក្ខុវិស័យដល់ឆ្នាំ ២០៤០។ សម័យប្រជុំលើកទី ៥ នៃរដ្ឋសភាឡាវ ក៏បានពិចារណាអនុម័តច្បាប់ថ្មីចំនួន ១០ និងធ្វើវិសោធនកម្មច្បាប់មួយចំនួនផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ