សម័យប្រជុំលើកទី៦៥មហាសន្និបាតអង្គការសុខាភិបាលពិភពលោកបានបើក។

សម័យប្រជុំលើកទី៦៥មហាសន្និបាតអង្គការសុខាភិបាលពិភពលោកបានបើក។ - ảnh 1
សម័យប្រជុំលើកទី៦៥មហាសន្និបាតអង្គការសុខាភិបាលពិភពលោកបានបើក។

VOV-នាថ្ងៃទី២១ឧសភា មហាសន្និបាតអង្គការសុខភាពពិភពលោក (WHO)
បាន​បើកកិច្ចប្រជុំលើកទី៦៥នៅទីស្តីការអង្គការសហប្រជាជាតិនៅទីក្រុង
Geneve -ស្វីស ជាមួយការចូលរួមរបស់ដំណាងជាង៣ពាន់នាក់មកពីប្រទេស
សមាជិកចំនួន​១៩៤។ គណៈប្រតិភូវៀតណាមដឹកនាំដោយអនុរដ្ឋមន្ត្រីក្រសួង
សុខាភិបាល Nguyen Viet Tien បានចូលរួមកិច្ចប្រជុំ។ មហាសន្និបាត WHO
លើកនេះបាន​អូស​បន្លាយក្នុងរយៈពេល៦ថ្ងៃប្រមូលផ្តុំទៅលើបណ្ដាប្រធានបទ
សំខាន់រួមមាន ការផ្សព្វផ្សាយ​សុខាភិបាលប្រជាជនទាំងមូល បង្ការទប់ទល់
និងត្រួតពិនិត្យបណ្ដា​ជំងឺ​មិនឆ្លង ឃ្លាំមើលការអនុវត្តបណ្ដាគោលដៅអភិវឌ្ឍន៍ សហស្សវត្សរបស់អង្គការ​សហប្រជាជាតិទាក់ទិនដល់បញ្ហាសុខភាពជាដើម។ ក្រៅពីនោះមហាសន្និបាតក៏នឹងអនុម័តលើគោលនយោបាយ​ហិរញ្ញវត្ថុ​និង ថវិការកម្មវិធីក្នុងឆ្នាំខាងមុខ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ