|
ឧបនាយករដ្ឋមន្រ្តីលោក Pham Binh Minh (ខាងស្ដាំ)និងរដ្ឋមន្រ្តីលោក Yang Jiechi
(រូបថត៖TTXVN) |
(VOVworld) - នាថ្ងៃទី២៧ មិថុនា នៅរដ្ឋធានីហាណូយ ប្រទេសវៀតណាម ឧប
នាយករដ្ឋមន្រ្តីនិងជារដ្ឋមន្រ្តីការបរទេសវៀតណាមលោក Pham Binh Minh និងរដ្ឋ
មន្រ្តីការបរទេសចិនលោក Yang Jiechi បានអញ្ជើញជាអធិបតីសម័យប្រជុំលើកទី៩
នៃគណៈកម្មាធិការទទួលបន្ទុកសហប្រតិបតិ្តការទ្វេភាគីវៀតណាម-ចិន។នៅទីនេះ
ភាគីទាំងពីរបានផ្លាស់ប្ដូរមតិនិងកំណត់ទិសដៅក៏ដូចជាខ្លឹមសារ សំខាន់ៗក្នុងកិច្ច
សហប្រតិបតិ្តការនាពេលខាងមុខ សំដៅពង្រឹងនិងពង្រីកដោយ ឥតឈប់ឈរនូវ
ទំនាក់ទំនងដៃគូសហប្រតិបតិ្តការយុទ្ធសាស្ត្រលើគ្រប់វិស័យវៀតណាម-ចិនឲ្យ
អភិវឌ្ឍន៍កាន់តែស៊ីជំរៅពីមួយថ្ងៃទៅមួយថ្ងៃ។
|
ទិដ្ឋភាពនៃសម័យប្រជុំ |
ស្ដីអំពីបញ្ហានៅសមុទ្រ ភាគីទាំងពីរបានយល់ស្របគ្នាថា ចាំបាច់ត្រូវអនុវត្តន៍យ៉ាង
ហ្មឺងម៉ាត់នូវកិច្ចព្រមព្រៀងនិងការយល់ដឹងរួមរបស់ថ្នាក់ដឹកនាំជាន់ខ្ពស់នៃបក្ស
ទាំងពីរ ប្រទេសទាំងពីរ ក្នុងនោះមាន “កិច្ចព្រមព្រៀងស្ដីអំពីគោលការណ៍មូលដ្ឋាន
បញ្ជានិងដឹកនាំក្នុងការដោះស្រាយបញ្ហានៅសមុទ្រវៀតណាម-ចិន” ម្ចាស់ការការ
ខ្វែងគំនិតឲ្យបានល្អ ខំប្រឹងប្រែងអនុវត្តន៍កិច្ចព្រមព្រៀងសហប្រតិបតិ្តការនៅ
សមុទ្រ និងបង្កើតយន្តការសហប្រតិបតិ្តការលើវិស័យស្វែងរកនិងជួយសង្គ្រោះ
នៅសមុទ្រ។ភាគីទាំងពីរក៏បានពិភាគ្សាអំពីបញ្ហាសំខាន់ៗផ្សេងទៀតដូចជាការ
មិនធ្វើឲ្យស្ថានភាពកាន់តែស្មុគស្មាញ ឬបើកទូលាយជំលោះ អនុវត្តន៍យ៉ាងពេញ
លេញនិងប្រកបដោយប្រសិទ្ធិភាពនូវសេចក្ដីថ្លែងការណ៍ស្ដីអំពីការប្រតិបត្តិរបស់
ភាគីទាក់ទិននានានៅសមុទ្រខាងកើត (DOC) និងសំរេចយ៉ាងឆាប់ៗនូវក្រមប្រតិ
បត្តិនៅសមុទ្រខាងកើត (COC)។ទន្ទឹមជាមួយគ្នានោះ ភាគីទាំងពីរបានឯកភាព
លើការដោះស្រាយជំលោះដោយសន្តិវិធី សមស្របទៅនឹងច្បាប់អន្តរជាតិក្នុង
នោះមានអនុសញ្ញាអ.ស.បស្ដីអំពីច្បាប់សមុទ្រ១៩៨២។
បន្ទាប់ពីសម័យប្រជុំនេះ ឧបនាយករដ្ឋមន្រ្តីលោក Pham Binh Minh និងរដ្ឋមន្រ្តី
លោក Yang Jiechi បានធ្វើជាកសិណសាក្សីពិធីចុះហត្ថលេខាលើឯកសារសហ
ប្រតិបតិ្តការមួយចំនួនរវាងប្រទេសទាំងពីរ៕