សម័យប្រជុំលើកទី ១០ របស់គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភាវៀតណាម

នាថ្ងៃទី ១៣ សីហា នៅទីក្រុងហាណូយ គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភាវៀតណាម
បានបើកសម័យប្រជុំលើកទី ១០។ ថ្លែងមតិក្នុងពិធីបើក ប្រធានរដ្ឋស ភាវៀតណាម
Nguyen Sinh Hung បានឲ្យដឹងថា៖ ក្នុងសម័យប្រជុំនេះ គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋស
ភានឹងឃ្លាំមើលការអនុវត្តគោលនយោបាយច្បាប់ស្តីពីការគ្រប់គ្រងនិងធ្វើអាជីវកម្ម
ផលរ៉ែផ្សារភ្ជាប់នឹងការការពារបរិស្ថាន។ ស្តីពីការងារនីតិបញ្ញត្តិ គណៈកម្មាធិការអចិន្ត្រៃ
យ៍រដ្ឋសភានឹងផ្តល់មតិអំពីច្បាប់ តំកលទុកជាតិ ច្បាប់សហករណ៍ (ការធ្វើវិសោធនកម្ម)
ច្បាប់មេធវី ច្បាប់អគ្គីសនី ច្បាប់គ្រប់គ្រងពន្ធ (ការធ្វើវិសោធនកម្មនិងបំពេញបន្ថែម)។ ក្រៅពិនោះគណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភានឹងធ្វើការសួរដេញដោលទេសាភិបាល
ធនាគា ជាតិ Nguyen Van Binh អគ្គអធិការកិច្ចរដ្ឋាភិបាល Huynh Phong Tranh និងរដ្ឋមន្ត្រី
ក្រសួងការងារយុទ្ធជនពិការនិងសង្គមកិច្ច Pham Thi Hai Chuyen អំពីបញ្ហាមួយចំនួនដែល
សាធារណៈមតិយកចិត្តទុលដាក់។ សម័យប្រជុំលើកទី ១០ របស់គណៈកម្មាធិការអចិន្ត្រៃ
យ៍រដ្ឋសភានឹងប្រព្រឹត្តទៅដល់ថ្ងៃទី ២២ សីហា ៕

សម័យប្រជុំលើកទី ១០ របស់គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភាវៀតណាម - ảnh 1
ប្រធានរដ្ឋស ភាវៀតណាម Nguyen Sinh Hung (Image: Internet)

ប្រតិកម្មទៅវិញ

ផ្សេងៗ