សម័យប្រជុំលើកទី ១៨ នៃគណៈកម្មការជំនាញរបស់រដ្ឋាភិបាលវៀតណាម - កម្ពុជា
(VOVWORLD) - នៅក្នុងកិច្ចប្រជុំនេះ ភាគីទាំងពីរបានឯកភាពគ្នា បន្តរួមសហការក្នុងការស្វែងរក ការប្រមូលផ្តុំ និងការធ្វើមាតុភូមិនិវត្តន៍នៃអដ្ឋិធាតុកងទ័ពស្ម័គ្រចិត្តនិងជំនាញការវៀតណាមដែលពលីកម្មនៅកម្ពុជា។
ទិដ្ឋភាពនៃកិច្ចប្រជុំ |
នាព្រឹកថ្ងៃទី ១៥ ខែតុលា សម័យប្រជុំលើកទី ១៨ នៃគណៈកម្មការជំនាញរបស់រដ្ឋាភិ បាលវៀតណាមនិងរដ្ឋាភិបាលកម្ពុជាបានបើកនៅទីក្រុងហូជីមិញ (នៃប្រទេសវៀត ណាម) ដើម្បីឯកភាពគ្នា ក្នុងការបន្តកិច្ចសហប្រតិបត្តិការឱ្យកាន់តែជិតស្និទ្ធថែមទៀត ជាពិសេស លើកកម្ពស់ប្រសិទ្ធភាពនៃកិច្ចសហប្រតិបត្តិការក្នុងការងារស្វែងរកអដ្ឋិធាតុកងទ័ពនិងជំនាញការវៀតណាម ដែលបានពលីកម្មនៅកម្ពុជាក្នុងសម័យសង្គ្រាម។ ថ្លែងមតិក្នុងឱកាសបើកកិច្ចប្រជុំ លោកឧត្តមសេនីយ៍ឯក Le Chiem ប្រ ធានគណៈកម្មការជំនាញរបស់រដ្ឋាភិបាលវៀតណាម បានជឿជាក់ថា ជាមួយនឹងការ ប្តេជ្ញាចិត្តរបស់ប្រទេសយើងទាំងពីរនោះ ការងាររុករក ប្រមូលផ្តុំនិងធ្វើមាតុភូមិនិវត្តន៍នូវអដិ្ឋធាតុកងទ័ពនិងជំនាញការវៀតណាមដែលពលីកម្មនៅកម្ពុជា នឹងសម្រេចបានលទ្ធផលជាវិជ្ជមាននាពេលខាងមុខ ក្នុងការរួមចំណែកធ្វើអោយកាន់ តែស៊ីជម្រៅថែមទៀត នូវទំនាក់ទំនងអ្នកជិតខាងល្អប្រសើ មិត្តភាពប្រពៃណី កិច្ច សហប្រតិបត្តិការគ្រប់ជ្រុងជ្រោយនិងចីរភាពរវាងរដ្ឋទាំងពីរនិងប្រទេសទាំងពីរ វៀត ណាមនិងកម្ពុជាផងដែរ។
នៅក្នុងកិច្ចប្រជុំនេះ ភាគីទាំងពីរបានឯកភាពគ្នា បន្តរួមសហការក្នុងការស្វែងរកការប្រមូលផ្តុំ និងការធ្វើមាតុភូមិនិវត្តន៍នៃអដ្ឋិធាតុកងទ័ពស្ម័គ្រចិត្តនិងជំនាញការវៀត ណាមដែលពលីកម្មនៅកម្ពុជា។ ភាគីទាំងពីរនឹងបង្កើនការឃោសនានិងចលនាអោយប្រជាជនគ្រប់ស្រទាប់ ផ្តល់ព័ត៌មានយ៉ាងសកម្មអំពី ផ្នូររបស់កងទ័ពស្ម័គ្រចិត្តក៏ដូចជាជំនាញការវៀតណាមដែលបានពលីកម្មនៅកម្ពុជាផងដែរ៕