សម័យប្រជុំលើកទី ១ រដ្ឋសភាកម្ពុជានីតិកាលទី ៥ នៅប្រព្រឹត្តទៅធម្មតា

សម័យប្រជុំលើកទី ១ រដ្ឋសភាកម្ពុជានីតិកាលទី ៥ នៅប្រព្រឹត្តទៅធម្មតា - ảnh 1
រដ្ឋសភាកម្ពុជានីតិកាលទី ៥ (CPP) បានដំណើរការសម័យប្រជុំលើកទី ១ ក្រោមការធ្វើអាធិបតីរបស់ព្រះមហាក្សត្រ កម្ពុជា នរោត្តម សីហមុនី។ (VOV Online)

(VOVworld) – នាព្រឹកថ្ងៃទី ២៣ កញ្ញា រដ្ឋសភាកម្ពុជានីតិកាលទី ៥ (CPP) បាន
ដំណើរការសម័យប្រជុំលើកទី ១​ ក្រោមការធ្វើអាធិបតីរបស់ព្រះមហាក្សត្រ
កម្ពុជា នរោត្តម សីហមុនី។ សម័យប្រជុំត្រូវបានរៀចបំឡើងតាមការកំណត់
របស់ រដ្ឋធម្មនុញ្ញកម្ពុជា។ ក៏ប៉ុន្តែមានតែ សមាជិកសភាចំនួន ៦៨ រូបរបស់
គណៈបក្សប្រជាជន កម្ពុជា (CPP) បានចូលរួមសម័យប្រជុំលើកនេះ។ ដោយ
សារ សមាជិកសភាថ្មី ចំនួន ៥៥ រូបនៃគណៈបក្សសង្គ្រោះជាតិ (CNRP) បាន
ធ្វើពហិការនិងមិនចួលរួមកិច្ចប្រជុំនេះសំដៅប្រឆាំងជំទាស់លទ្ធផលនៃការ
បោះឆ្នោតរដ្ឋសភានីតិកាលទី ៥ ដែលគេចាត់ទុកជាការរំលោភច្បាប់។ របៀប
វារៈនៃសម័យប្រជុំនៅប្រព្រឹត្តទៅធម្មតាដោយមានការអនុម័តលើបញ្ជីឈ្មោះ
សមាជិកសភាថ្មីនិងការកំណត់បទបញ្ជាផ្ទៃក្នុងធ្វើសកម្មភាពនៃរដ្ឋសភាថ្មី។
 តាមគំរោង រដ្ឋសភាថ្មីនឹងដំណើរការកិច្ចប្រជុំជ្រើសតាំងក្បាលម៉ាស៊ីនថ្នាក់
ដឹកនាំរបស់រដ្ឋសភាហើយការបោះឆ្នោតទំនុកទុកចិត្តចំពោះសមាជិកនៃ
គណៈរដ្ឋមន្ត្រីនៃរាជរដ្ឋាភិបាលកម្ពុជានីតិកាលទី ៥៕

ប្រតិកម្មទៅវិញ

ផ្សេងៗ