សម័យប្រជុំលើកទី ១ របស់រដ្ឋសភាចិននីតិកាលទី១២បានបើកជាផ្លូវការនៅរដ្ឋធានីប៉េកាំង
(VOVworld) – នាព្រឹកថ្ងៃទី ៥ មិនា សម័យប្រជុំលើកទី ១ របស់រដ្ឋសភាចិន នីតិកាលទី
១២ បានបើកជាផ្លូវការ នៅមហាសាលប្រជាជន នៅរដ្ឋធានី ប៉េកាំង ចិន ដោយមានការ
ចូលរួមរបស់សមាជិកសភាចំនួន ៣ ពាន់នាក់ និង បណ្ដាថ្នាក់ដឹកនាំជាន់ខ្ពស់របស់ បក្ស
រដ្ឋ ចិន។ ក្នុងសម័យប្រជុំ បណ្ដាសមាជិក សភាបានដំណើរការបោះឆ្នោតជ្រើសរើសថ្នាក់
ដឹកនាំ រួមមាន ប្រធានរដ្ឋនិងអនុប្រធានរដ្ឋចិន នាយករដ្ឋមន្ត្រីនិងឧបនាយករដ្ឋមន្ត្រីចិន សមាជិកការិយាល័យនយោបាយ ។ល។ ព្រមទាំង អនុម័តលើផែនការកែទម្រង់រចនា
សម្ព័ន្ធ រដ្ឋាភិបាលចិន។ ថ្លែងមតិនៅទីនេះ នាយករដ្ឋមន្ត្រីចិន លោក Wen Jiabao បាន
សង្កត់ធ្ងន់ថា៖ ចិននឹងបន្តអនុវត្ត “គោលនយោបាយសារពើពន្ធសកម្ម” និង “គោលនយោ
បាយរូបីយវត្ថុប្រុងប្រយ័ត្នសំដៅទទួលបានឲ្យបានកំណើន ៧.៥% ក្នុងឆ្នាំ ២០១៣ រាំងស្កាត់អតិផរណានៅកំរិត ៣.៥% បង្កើតការងារធ្វើចំនួន ៩ លាន ។ល។ ស្តីពីថវិការ ចិននាំចេញគោលដៅអំពីការខាតបង់ថវិការនៅតំរិត ១៩១ ពាន់លាន ដុល្លាអេមរិកក្នុង
ឆ្នាំ ២០១៣។ ចិនមានផែនការបង្កើនថវិការ ការពារជាតិជាង ១១៤ ពាន់លានដុល្ល
អាមេរិក ក្នុងឆ្នាំ ២០១៣។ ឆ្នាំ ២០១៣ គឺជាឆ្នាំដំបូង ក្នុងការអនុវត្ត សេចក្តីសម្រេចចិត្ត
នៃមហាសន្និសីតលើកទី ១៨ របស់បក្សកម្មុយនិស្តចិន។ ដូច្នេះ ឆ្នាំ ២០១៣ គឺជាឆ្នាំមាន
អត្ថន័យដ៏សែនសំខាន់ក្នុងការបន្តអនុវត្តផែនការ ៥ ឆ្នាំ លើកទី ១២ របស់ចិន។ សម័យ
ប្រជុំលើកទី ១ រដ្ឋសភាចិន នីតិកាលទី ១២ នឹងប្រព្រឹត្តទៅដល់ថ្ងៃទី ១៧ មិនា៕
|
សម័យប្រជុំលើកទី ១ របស់រដ្ឋសភាចិន នីតិកាលទី ១២ បានបើកជាផ្លូវការ នៅមហាសាលប្រជាជន នៅរដ្ឋធានី ប៉េកាំង ចិន (Image: Internet) |