សម័យប្រជុំលើកទី ២ នៃមហាសន្និបាត តំណាងប្រជាជនក្នុងទូទាំងប្រទេសចិន

សម័យប្រជុំលើកទី ២ នៃមហាសន្និបាត តំណាងប្រជាជនក្នុងទូទាំងប្រទេសចិន - ảnh 1
សម័យប្រជុំលើកទី ២ នៃមហាសន្និបាត តំណាងប្រជាជនក្នុងទូទាំងប្រទេសចិន (Image: VOV)


(VOVworld) -  នាព្រឹកថ្ងៃទី ៥ មិនា សម័យប្រជុំលើកទី ២ នៃមហាសន្និបាត តំណាងប្រជាជនក្នុងទូទាំងប្រទេសចិន (រដ្ឋសភា) បានបើកជាផ្លូវការនៅរដ្ឋធានី
ប៉េកាំង ដោយមានការចូលរួមរបស់ប្រធានរដ្ឋចិន លោក Xi Jinping នាយករដ្ឋមន្ត្រី​
ចិន លោក Li Kequiang និងប្រធានរណសិរ្សមាតុភូមិចិន លោក Yu Zhengsheng រួមជាមួយសមាជិកសភាចំនួន ៣ ពាន់នាក់។ រាយការណ៍ នៅទីនេះ នាយករដ្ឋមន្ត្រី
Li Kequiang បានវាយតំលៃថា៖ ទោះបីជា ខឿនសេដ្ឋកិច្ចរបស់ចិននៅជួបការលំបាក
ជាច្រើនក្តី ចិននឹងបន្តប្រមូលផ្តុំស៊ីជម្រៅទៅលើកំណែទម្រង់និងបើកទ្វាជំរុញទីផ្សារ
និងពង្រីកសក្តានុភាពសំដៅទទួលបានគោលដៅកំណើនសេដ្ឋកិច្ចឆ្នាំ ២០១៤ គឺ
៧.៥%  រាំងស្កាត់អតិផរណានៅតំរិត ៣.៥% បង្កើតការងារធ្វើថ្មីចំនួន ១០ លាននៅ
តំបន់នគរ។ ចិនគ្រោងនឹងបន្កើនថវិការរដ្ឋសំរាប់ការពារជាតិឡើងដល់ ១២.២%
ក្នុងឆ្នាំ ២០១៤​ (ប្រមាន ១៣២ ពាន់លានដុល្លាអាមេរិក)។ សម័យប្រជុំលើកទី ២
នៃមហាសន្និ បាតតំណាងប្រជាជនចិននីតិកាលទី ១២ នឹងបញ្ចប់នាព្រឹកថ្ងៃទី
១៣ មិនា៕

ប្រតិកម្មទៅវិញ

ផ្សេងៗ