សម័យប្រជុំលើកទី ៣ រដ្ឋសភានីតិកាលទី ១៥ បានបិទបញ្ចប់ បន្ទាប់ពីរយៈពេល ១៩ ថ្ងៃធ្វើការ

(VOVWORLD) - សរុបលទ្ធផលនៃកិច្ចប្រជុំនេះ លោកប្រធានរដ្ឋសភាបានមានប្រសាសន៍ថា លើវិស័យសេដ្ឋកិច្ច-សង្គម និងថវិការដ្ឋ រដ្ឋសភាបានចំណាយពេលវេលាច្រើនក្នុងការពិភាក្សា និងបូកសរុបលទ្ធផលនៃការអនុវត្តផែនការអភិវឌ្ឍន៍សេដ្ឋកិច្ច-សង្គម និង ថវិការដ្ឋក្នុងឆ្នាំ ២០២១ និងខែដំបូងនៃឆ្នាំ ២០២២។ 
សម័យប្រជុំលើកទី ៣ រដ្ឋសភានីតិកាលទី ១៥ បានបិទបញ្ចប់ បន្ទាប់ពីរយៈពេល ១៩ ថ្ងៃធ្វើការ - ảnh 1សមាជិកការិយាល័យនយោបាយ ប្រធានរដ្ឋសភា លោក Vuong Dinh Hue (រូបថត៖ quochoi.vn)

នារសៀលថ្ងៃទី ១៦ មិថុនា នៅទីក្រុងហាណូយ សម័យប្រជុំលើកទី ៣ រដ្ឋសភានីតិកាលទី ១៥ បានបិទបញ្ចប់ បន្ទាប់ពីរយៈពេល ១៩ ថ្ងៃធ្វើការ។ ក្នុងសុន្ទរកថាបិទ ប្រធានរដ្ឋសភា លោក Vuong Dinh Hue បានអះអាងថា នៅក្នុងសម័យប្រជុំនេះ រដ្ឋសភាបានពិចារណាលើចំនួនការងារភាគធំ ដោយមានមតិឯកភាពខ្ពស់ ហើយបានសម្រេចចិត្តលើបញ្ហាជាច្រើន ដែលមានសារៈសំខាន់មិនត្រឹមតែសម្រាប់ឆ្នាំ ២០២២ ប៉ុណ្ណោះទេ ថែមទាំងសម្រាប់ដំណាក់កាល ២០២១-២០២៥ និងប៉ុន្មានឆ្នាំបន្ទាប់ទៀត។

សរុបលទ្ធផលនៃកិច្ចប្រជុំនេះ លោកប្រធានរដ្ឋសភាបានមានប្រសាសន៍ថា លើវិស័យសេដ្ឋកិច្ច-សង្គម និងថវិការដ្ឋ រដ្ឋសភាបានចំណាយពេលវេលាច្រើនក្នុងការពិភាក្សា និងបូកសរុបលទ្ធផលនៃការអនុវត្តផែនការអភិវឌ្ឍន៍សេដ្ឋកិច្ច-សង្គម និង ថវិការដ្ឋក្នុងឆ្នាំ ២០២១ និងខែដំបូងនៃឆ្នាំ ២០២២។ រដ្ឋសភាក៏បានធ្វើការវិភាគអំពីមូលហេតុ ដកចេញមេរៀនបទពិសោធន៍ ព្យាករណ៍ពីគុណសម្បត្តិ ហានិភ័យ និងបញ្ហាប្រឈមនានា។

“រដ្ឋសភាបានសម្រេចនូវទិសដៅ ភារកិច្ច និងដំណោះស្រាយសំខាន់ៗជាច្រើន សម្រាប់រដ្ឋាភិបាលគ្រប់លំដាប់ថ្នាក់ និងគ្រប់វិស័យ បន្តអនុវត្តន៍យ៉ាងខ្លាំងក្លា ដើម្បីសម្រេចបាននូវទិសដៅ ភារកិច្ច និងដំណោះស្រាយដែលបានដាក់ចេញ។  ជាពិសេស អនុវត្តន៍ដោយព្រមៗគ្នានិងជំរុញល្បឿនបើកចំណាយដើមទុនវិនិយោគ សាធារណៈនិងអនុវត្តន៍កញ្ចប់គោលនយោបាយសារពើពន្ធនិងរូបិយវត្ថុ ដើម្បីគាំទ្រដល់កម្មវិធីស្តារនិងអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម ... ក្នុងគោលបំណង ជំរុញសក្តានុពលទាំងអស់ បង្កើតការលើកទឹកចិត្តដើម្បីជំនះការលំបាក និងបញ្ហាប្រឈម ស្តារនិងអភិវឌ្ឍន៍សេដ្ឋកិច្ច-សង្គមឲ្យបានឆាប់រហ័ស”។

សម័យប្រជុំលើកទី ៣ រដ្ឋសភានីតិកាលទី ១៥ បានបិទបញ្ចប់ បន្ទាប់ពីរយៈពេល ១៩ ថ្ងៃធ្វើការ - ảnh 2ទិដ្ឋភាពទូទៅនៃសម័យប្រជុំ (រូបថត៖ quochoi.vn)

យោងតាមប្រធានរដ្ឋសភា លោក Vuong Dinh Hue នេះជាលើកដំបូងក្នុងសម័យប្រជុំរដ្ឋសភា មានគម្រោងសំខាន់ៗ ថ្នាក់ជាតិចំនួន ៥ ដែលត្រូវបានលើកមកពិចារណា និងសម្រេចលើគោលនយោបាយវិនិយោគ នាំមកនូវចំនួនគម្រោងសរុបដែលរដ្ឋសភានីតិកាលទី១៥ ពិចារណាសម្រេចវិនិយោគក្នុងឆ្នាំដំបូងនៃអាណត្តិរហូតដល់ទៅដល់ ៦គម្រោងដែលមានទុនវិនិយោគសរុបជាង៣៩០ពាន់ពាន់លានដុង។

“ទាំងនេះសុទ្ធតែជាគម្រោងគមនាគមន៍សំខាន់ៗ និងបន្ទាន់ដែលធានានូវការការពារជាតិ និងសន្តិសុខ មានឥទ្ធិពលរីកសាយភាយ ពង្រឹងទំនាក់ទំនងក្នុងតំបន់ និងជំរុញការអភិវឌ្ឍសេដ្ឋកិច្ចសង្គមរបស់ប្រទេសជាតិ និងតំបន់នីមួយៗ។  រួមជាមួយនឹងការអនុញ្ញាតឱ្យអនុវត្តន៍យន្តការ និងគោលនយោបាយជាក់ស្តែងជាច្រើនដែលមិនធ្លាប់មានពីមុនមក រដ្ឋសភាបានប្រគល់ឲ្យរដ្ឋាភិបាល និងនាយករដ្ឋមន្ត្រីរៀបចំការអនុវត្តយ៉ាងខ្លាំងក្លា ធានាឱ្យបាននូវការរីកចម្រើន និងគុណភាពការងារប្រកបដោយតម្លាភាព”។

ប្រធានរដ្ឋសភា លោក Vuong Dinh Hue បានអះអាងថា ដើម្បីឲ្យច្បាប់ និងរាល់សេចក្តីសម្រេចចិត្តនៃសម័យប្រជុំលើកទី ៣ រដ្ឋសភានីតិកាលទី ១៥ ចូលជាធរមានភ្លាមៗ បន្ទាប់ពីសម័យប្រជុំ រដ្ឋសភាបានស្នើទៅរដ្ឋាភិបាល នាយករដ្ឋមន្ត្រី និងគ្រប់លំដាប់ថ្នាក់  ត្រូវរៀបចំជាបន្ទាន់នូវការអនុវត្តប្រកបដោយប្រសិទ្ធភាពនៃច្បាប់ និងសេចក្តីសម្រេចចិត្តដែលបានអនុម័តថ្មី រួមចំណែកដល់ការស្តារ និងអភិវឌ្ឍសេដ្ឋកិច្ចយ៉ាងឆាប់រហ័ស ធានាសុខុមាលភាពសង្គមល្អ និងសន្តិសុខសង្គម ក្រោយជំងឺរាតត្បាតកូវីដ-១៩៕

ប្រតិកម្មទៅវិញ

ផ្សេងៗ