សម័យប្រជុំលើកទី ៣ រដ្ឋសភាឡាវ នីតិកាលទី ៨ បើកជាផ្លូវការ
|
សម័យប្រជុំលើកទី ៣ រដ្ឋសភាឡាវ នីតិកាលទី ៨ បើកជាផ្លូវការ (VOV5) |
(VOVworld) – នាព្រឹកថ្ងៃទី ១៥ មេសា នៅរដ្ឋធានី វៀងច័ន្ធ បានបើកជាផ្លូវការ សម័យប្រជុំលើកទី ៣ រដ្ឋសភាឡាវ នីតិកាលទី ៨។ ថ្លែងមតិនៅទីនេះ ប្រធាន រដ្ឋសភាឡាវ លោកស្រី Pany Yathotou បានឲ្យដឹងថា៖
«នៅសម័យប្រជុំលើកនេះ នាយកករដ្ឋមន្ត្រីរដ្ឋាភិបាលឡាវ លោក Thonglun Sisulith បានអានរបាយការណ៍បូកសករុបការប្រមូលផ្តុំអនុវត្តការងារ ក្នុងរយៈពេល ៦ ខែកន្លងទៅ ទិសដៅនិងផែនការក្នុងរយៈពេល ៦ ខែជាបន្តរបស់ រដ្ឋាភិបាល តំណាងក្រសួងផែនការវិនិយោគបានថ្លែងរបាយការណ៍អំពីការអនុវត្ត ផែនការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមឆ្នាំ ២០១៦ ហើយរៀបចំអនុវត្តផែនការឆ្នាំ ២០១៧។ ការរៀបចំអនុវត្តថវិការក្នុងរយៈពេល ៣ ខែចុងឆ្នាំ ២០១៦ និងផែនការ រៀបចំថវិការរដ្ឋត្រីមាសទី ១ ឆ្នាំ ២០១៧ រួមជាមួយការដាក់ចេញផែនការក្នុងរយៈ ពេល ៩ ខែដើមបឆ្នាំ ២០១៧ ក៏បានត្រូវបានផ្តោតសំខាន់ផងដែរ។ អង្គសន្និសីទ នានាក៏ផ្ទៀងស្តាប់របាយការណ៍ស្តីអំពីស្ថានភាពគ្រប់គ្រងតំលៃទំនិញ អាត្រាអតិ ផរណា តំលៃប្តូរប្រាក់ ដែលកំពុងជះឥទ្ធិពលដល់ផលិតកម្ម ជីវភាពសង្គម ក៏ដូច ជា ទិសដៅនិងដំណោះស្រាយជួរមុខ។»
សម័យប្រជុំលើកនេះនឹងអនុម័តលើរបាយការណ៍អំពីសកម្មភាពរបស់រដ្ឋសភាឡាវ នីតិកាលទី ៨ នាពេលកន្លងទៅ៕