សម័យប្រជុំលើកទី ៤៣ គណៈកម្មាធិការអន្តរគណៈកម្មការសមាគមទន្លេមេគង្គអន្តរជាតិ


សម័យប្រជុំលើកទី ៤៣ គណៈកម្មាធិការអន្តរគណៈកម្មការសមាគមទន្លេមេគង្គអន្តរជាតិ - ảnh 1
សម័យប្រជុំលើកទី ៤៣ គណៈកម្មាធិការអន្តរគណៈកម្មការសមាគមទន្លេ មេគង្គអន្តរជាតិ (Image: VNA)

(VOVworld) – សម័យប្រជុំលើកទី ៤៣ គណៈកម្មាធិការអន្តរគណៈកម្មការ
សមាគមទន្លេមេគង្គអន្តរជាតិបានប្រព្រឹត្តទៅចាប់ពីថ្ងៃទី ១៥ ដល់ទី ១៧ មិនា
 នៅទីក្រុង Can Tho  ប្រទេសវៀតណាម ដោយមានការចូលរួមរបស់ប្រទេស
កម្ពុជា ឡាវ ថៃនិងវៀតណាម។ នៅសម័យប្រជុំលើកនេះ អង្គសន្និសីទបាន
ពិភាក្សាអំពីសកម្មភាពរបស់គណៈកម្មការសមាគមឆ្ពោះទៅភាពម្ចាស់ការខាង
 ហិរញ្ញវត្ថុឆនាឆ្នាំ ២០៣០ រួមមានកំណែទម្រង់រចនាសម្ព័ន្ធ ហិរញ្ញវត្ថុ ធនធាន
មនុស្សនិងបណ្តាបញ្ហាប្រើប្រាស់ប្រភពទឹកដែលប្រទេសជាសមាជិកយកចិត្ត
ទុក ដាក់។ គណៈប្រតិភូវៀតណាមសង្កត់ធ្ងន់ទៅលើស្ថានភាពរាំងស្ងួតនិង
ជាតិប្រៃ ជ្រៀបចូលដែលបានជះឥទ្ធិពលអាក្រក់ដ៏ធ្ងន់ធ្ងរទៅលើជីវភាពរស់
នៅរបស់ ប្រជាជនវៀតណាមនៅតំបន់ដីសន្តទន្លេ Cuu Long ហើតស្វាគម
ការបញ្ចេញទឹក ពីទំនប់ទឹក Jinghong របស់ចិន ព្រមទាំង អំពាវនាវឲ្យប្រទេស
ជាសមាជិកនានា សហប្រតិបត្តិការនិងគ្រប់គ្រងការបញ្ចេញទឹកពីទំនប់វារី
អគ្គិសនី។ វៀតណាមក៏ បានសម្តែងការព្រួយបារម្មនិងស្នើរឲ្យថៃផ្តល់ព័ត៌មាន
លំអិតស្តីពីផែនការបញ្ជូន ទឹកពី Huay Luang ដើម្បីប្រើប្រាស់ទឹកសំរាប់
ផលិតកសិកម្ម។ ភាគីថៃបានឲ្យដឹង ថា៖ គំរោងការណ៍ថ្មីនេះកំពុងស្ថិតក្នុង
ដំណាក់កាលស្រាវជ្រាវនិងសន្យានឹងផ្តល់ ព័ត៌មានឆាប់រហ័ស៕ 

ប្រតិកម្មទៅវិញ

ផ្សេងៗ