សម័យប្រជុំលើកទី ៤៣ នៃក្រុមប្រឹក្សាសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិជួបប្រជុំគ្នាសារជាថ្មីឡើងវិញ

(VOVWORLD) - នាថ្ងៃទី ១៥ ខែមិថុនា នៅទីស្នាក់ការអង្គការសហប្រជាជាតិ (អ.ស.ប) នៅទីក្រុងហ្សឺណែវ (ប្រទេសស្វីស) សម័យប្រជុំជាប្រចាំលើកទី ៤៣ នៃក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិ បានចាប់ផ្តើមដំណើរការឡើងវិញបន្ទាប់ពីការពន្យារពេលជាបណ្តោះអាសន្នចាប់ពីពាក់កណ្តាលខែមីនា ដោយជំងឺរាតត្បាត Covid-19។ 
សម័យប្រជុំលើកទី ៤៣ នៃក្រុមប្រឹក្សាសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិជួបប្រជុំគ្នាសារជាថ្មីឡើងវិញ - ảnh 1 ទិដ្ឋភាពទូទៅនៃកិច្ចប្រជុំក្រុមប្រឹក្សាសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិនៅទីក្រុងហ្សឺណែវប្រទេសស្វីសនាថ្ងៃទី ១២ ខែមីនាឆ្នាំ ២០២០ (រូបថត៖ THX / TTXVN)

ចូលរួមក្នុងកិច្ចប្រជុំនេះមានតំណាងប្រទេសសមាជិកចំនួន ៤៧ មានប្រទេសសង្កេតការណ៍ អង្គការអន្តរជាតិនិងអង្គការក្រៅរដ្ឋាភិបាលជាង ១០០ដែលមានទីស្នាក់ការប្រចាំនៅទីក្រុងហ្សឺណែវផងដែរ។ ក្រុមប្រឹក្សាសិទ្ធិមនុស្សគឺជាទីភ្នាក់ងារដំបូងបង្អស់នៃខុទ្ទកាល័យអង្គការសហប្រជាជាតិ និងអង្គការអន្តរជាតិដទៃទៀតនៅទីក្រុងហ្សឺណែវ ដែលបានរៀបចំកិច្ចប្រជុំឡើងវិញ (តាមទម្រង់នៃការប្រជុំផ្ទាល់មុខគ្នានិងតាមប្រព័ន្ធអនឡាញ)។ លោកស្រីឯកអគ្គរដ្ឋទូត Le Thi Tuyet Mai ប្រធានស្ថានបេសកម្មអចិន្រ្តៃយ៍វៀតណាមប្រចាំនៅ អ.ស.ប  អង្គការពាណិជ្ជកម្មពិភពលោក និងអង្គការអន្តរជាតិដទៃទៀតប្រចាំនៅទីក្រុងហ្សឺណែវ អញ្ជើញធ្វើជាប្រធានក្រុមបេសកកម្មវៀតណាមបានចូលរួមកិច្ចប្រជុំនេះ។

សម័យប្រជុំបានផ្តោតសំខាន់លើប្រធានបទជាប្រចាំនៅក្នុងកិច្ចប្រជុំប្រចាំឆ្នាំខែ   មីនារួមមាន៖ យន្តការនិងគណៈ កម្មការនៃសន្ធិសញ្ញាអង្គការសហប្រជាជាតិស្តីពីសិទ្ធិមនុស្ស; ការពិនិត្យឡើងវិញតាមកាលកំណត់ជាសកល (UPR) ស្តីពីសិទ្ធិ   មនុស្ស និងស្ថានភាពសិទ្ធិមនុស្សនៅប៉ាឡេស្ទីននិងតំបន់ដែនដីអារ៉ាប់ត្រូវបានទន្ទ្រានកាន់កាប់ជាដើម។ ទន្ទឹមនឹងនេះ កិច្ចប្រជុំនេះនឹងពិចារណាការអនុម័តលើសេចក្តីព្រាងនៃសេចក្តីសម្រេចចិត្តនិងសេចក្តីសម្រេចប្រមាណ ៤០ ស្តីពីខ្លឹមសារគំរោងការណ៍ឯកទេសនិងស្ថានភាពសិទ្ធិមនុស្សដែលទាក់ទងនឹងប្រទេសមួយចំនួនដូចជាអ៊ីរ៉ង់ កូរ៉េខាងជើង មីយ៉ាន់ម៉ា ស៊ីរី ស៊ូដង់ខាងត្បូង នីការ៉ាហ្គា ប៉ាឡេស្ទីននិងលីប៊ីផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ