សម័យប្រជុំលើកទី ៦៩ នៃមហាសន្និបាត អ.ស.ប. បានបើកជាផ្លូវការ
|
សម័យប្រជុំលើកទី ៦៩ នៃមហាសន្និបាត អ.ស.ប. បានបើកជាផ្លូវការ (Image: VNA) |
(VOVworld) – នារសៀលថ្ងៃទី ១៦ កញ្ញា (តាមម៉ោងអាមេរិក) ព្រឹកថ្ងៃទី ១៧ កញ្ញា តាមម៉ោងវៀតណាម សម័យប្រជុំលើកទី ៦៩ នៃមហាសន្និបាត អ.ស.ប. បានបើកជា ផ្លូវការដោយមានការចូលរួមរបស់តំណាងនានាមកពីប្រទេសជាសមាជិកចំនួន ១៩៣ និងបណ្ដាអង្គការអន្តរជាតិក្រោមការធ្វើជាអធិបតីរបស់ប្រធានមហាសន្និបាត អ.ស.ប.
លោក Sam Kahama Kutesa និងអគ្គលេខាធិការ អ.ស.ប. លោក Ban Ki Moon ។ ថ្លែងមតិនៅពិធីបើកសម័យប្រជុំលើកនេះ ប្រធានមហាសន្និបាត អ.ស.ប. លោក
Sam Kahama Kutesa បានចាត់ទុកថា៖ ខ្លឹមសារស្នូលរបស់សម័យប្រជុំលើកទី ៦៩
នេះគឺ ការអនុម័តលើរបៀបវារៈអភិវឌ្ឍន៍របស់ អ.ស.ប. នាឆ្នាំ ២០១៥។ ក្នុងនោះ
មនុស្សគឺ ជាបញ្ហាស្នូល វិធានការទប់ទល់នឹងបំរ៉ែបំរួលអាកាសធាតុលើពិភពលោក
និងបណ្ដា ការសាកល្បងចំពោះសន្តិសុខនិងស្ថិរភាពក្នុងតំបន់និងលើសកល
លោក។ ឧបនាយក រដ្ឋមន្ត្រីនិងជារដ្ឋមន្ត្រីការបរទេសវៀតណាម លោក Pham
Binh Minh នឹង ថ្លែងសន្ទរកថាសាសំខាន់នៅសម័យពិភាក្សាជាន់ខ្ពស់របស់
មហាសន្និបាត អ.ស.ប.៕