សម័យប្រជុំលើកទី ៧៥ នៃមហាសន្និបាតអង្គការសហប្រជាជាតិ៖ ប្រធានាធិបតី ប៉ាឡេស្ទីន ស្នើអង្គការសហប្រជាជាតិរៀបចំកិច្ចប្រជុំស្តីពីបញ្ហាតំបន់មជ្ឈឹមបូព៌ា

(VOVWORLD) - ប្រធានាធិបតីប៉ាឡេស្ទីនលោក Mahmoud Abbas បានស្នើឲ្យរៀបចំកិច្ចប្រជុំអន្តរជាតិមួយនៅដើមឆ្នាំ ២០២១ ខាងមុខ ដើម្បីពិភាក្សាគ្នាអំពីដំណើរការសន្តិភាពនៅតំបន់មជ្ឈឹមបូព៌ា ក្នុងបរិបទដែលប្រទេសអារ៉ាប់មួយចំនួននៅឈូងសមុទ្រអារ៉ាប់ បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងស្តីពីការធ្វើឱ្យប្រក្រតីភាពនូវទំនាក់ទំនងជាមួយអ៊ីស្រាអែល។
សម័យប្រជុំលើកទី ៧៥ នៃមហាសន្និបាតអង្គការសហប្រជាជាតិ៖ ប្រធានាធិបតី  ប៉ាឡេស្ទីន ស្នើអង្គការសហប្រជាជាតិរៀបចំកិច្ចប្រជុំស្តីពីបញ្ហាតំបន់មជ្ឈឹមបូព៌ា - ảnh 1ប្រធានាធិបតីប៉ាឡេស្ទីនលោក Mahmoud Abbas (រូបថត៖  AFP/VNA)

ក្នុងសុន្ទរកថារបស់ខ្លួននៅក្នុងមហាសន្និបាតអង្គការសហប្រជាជាតិ កាលពីថ្ងៃទី ២៥ ខែកញ្ញា ប្រធានាធិបតីប៉ាឡេស្ទីនលោក Mahmoud Abbas បានស្នើឲ្យរៀបចំកិច្ចប្រជុំអន្តរជាតិមួយនៅដើមឆ្នាំ ២០២១ ខាងមុខ ដើម្បីពិភាក្សាគ្នាអំពីដំណើរការសន្តិភាពនៅតំបន់មជ្ឈឹមបូព៌ា ក្នុងបរិបទដែលប្រទេសអារ៉ាប់មួយចំនួននៅឈូងសមុទ្រអារ៉ាប់ បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងស្តីពីការធ្វើឱ្យប្រក្រតីភាពនូវទំនាក់ទំនងជាមួយអ៊ីស្រាអែល។

យោងតាមសំណើរបស់លោក Abbas  កិច្ចប្រជុំចាំបាច់ត្រូវមានការចូលរួមពី“ គ្រប់ភាគីពាក់ព័ន្ធនានា” ដើម្បីនាំមកនូវដំណើរការសន្តិភាពពិតប្រាកដមួយ សម្រាប់តំបន់មជ្ឈិមបូព៌ា ដោយផ្អែកលើច្បាប់អន្តរជាតិផងដែរ។

លើសពីនេះទៀត ប្រធានាធិបតីប៉ាឡេស្ទីនក៏បានបន្ថែមទៀតថាកិច្ចប្រជុំនេះ គួរតែ “បញ្ចប់ការកាន់កាប់ទន្ទ្រាននិងនាំមកនូវសេរីភាពនិងឯករាជ្យភាពដល់ប្រជាជនប៉ាឡេស្ទីននៅលើទឹកដីរបស់ខ្លួនតាមបណ្តោយព្រំដែន ដែលបានកំណត់នាឆ្នាំ ១៩៦៧ ជាមួយយេរូសាឡិមខាងកើតដែលជារដ្ឋធានី ហើយដោះស្រាយពាក់ព័ន្ធបនឹងលក្ខន្តិកៈចុងក្រោយផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ