សម័យប្រជុំលើកទី ៧ រដ្ឋសភាវៀតណាមនីតិកាលទី ១៤៖ អនុម័តលើច្បាប់គ្រប់គ្រងពន្ធ (ធ្វើវិសោធនកម្ម)
(VOVWORLD) -ស្ដីពីភារកិច្ចរបស់អ្នកបង់ពន្ធ ច្បាស់នេះបានចែងថា៖ អ្នកបង់ពន្ធត្រូវចុះឈ្មោះពន្ធ ប្រើប្រាស់លេខកូដពន្ធតាមការកំណត់របស់ច្បាប់ រាយការណ៍ពន្ធឲ្យត្រឹមត្រូវ ស្មោះត្រង់ គ្រប់គ្រាន់ ទាន់ពេលវេលា និងទទួលខុសត្រូវចំពោះមុខច្បាប់អំពីលក្ខណៈត្រឹមត្រូវ ស្មោះត្រង់ និងគ្រប់គ្រាន់នៃឯការពន្ធជាដើម។
ទិដ្ឋភាពនៃសម័យប្រជុំលើកទី ៧ រដ្ឋសភាវៀតណាមនីតិកាលទី ១៤ |
នាព្រឹកថ្ងៃទី ១៣ ខែមិថុនា ដោយទទួលបានសម្លេងគាំទ្រចំនួន ៩១,៣២% នោះ រដ្ឋសភាបានអនុម័តលើច្បាប់គ្រប់គ្រងពន្ធ (ធ្វើវិសោធនកម្ម)។ ច្បាប់នេះបានចែងយ៉ាងច្បាស់លាស់អំពីសិទ្ធិរបស់អ្នកបង់ពន្ធ។ ហេតុដូច្នេះហើយ អ្នកបង់ពន្ធត្រូវបានណែនាំអំពីការបង់ពន្ធ ផ្ដល់ព័ត៌មាននិងឯកសារ ដើម្បីបំពេញកាតព្វកិច្ច និងសិទ្ធិអំពីពន្ធ ហើយថែមទាំងទទួលបានឯកសារនានាអំពីកាតព្វកិច្ចពន្ធរបស់ស្ថាប័នមានសមត្ថកិច្ច នៅពេលធ្វើអធិការកិច្ច សវនកម្ម និងត្រួតពិនិត្យ។
ស្ដីពីភារកិច្ចរបស់អ្នកបង់ពន្ធ ច្បាស់នេះបានចែងថា៖ អ្នកបង់ពន្ធត្រូវចុះឈ្មោះពន្ធ ប្រើប្រាស់លេខកូដពន្ធតាមការកំណត់របស់ច្បាប់ រាយការណ៍ពន្ធឲ្យត្រឹមត្រូវ ស្មោះត្រង់ គ្រប់គ្រាន់ ទាន់ពេលវេលា និងទទួលខុសត្រូវចំពោះមុខច្បាប់អំពីលក្ខណៈត្រឹមត្រូវ ស្មោះត្រង់ និងគ្រប់គ្រាន់នៃឯការពន្ធជាដើម។
នាព្រឹកថ្ងៃដដែល រដ្ឋសភាបានពិភាក្សានៅសាលប្រជុំអំពីគម្រោងច្បាប់កងសេនាជនស្វ័យការពារ(ធ្វើវិសោធនកម្ម) ផងដែរ៕