សម័យប្រជុំសម្មតិកម្ម “រដ្ឋសភាកុមារ” លើកទី១ឆ្នាំ២០២៣ នឹងប្រព្រឹត្តទៅក្នុងរយៈពេល២ថ្ងៃចាប់ពីថ្ងៃទី៩ដល់ទី១០ខែកញ្ញា
(VOVWORLD) - សម័យប្រជុំពេញអង្គសម្មតិកម្ម "រដ្ឋ សភាកុមារ" លើកទី ១ ឆ្នាំ ២០២៣ ដែលប្រតិបត្តិការដោយកុមារ នឹងមានប្រធានបទ ចំនួន ២៖ "ការពារកុមារក្នុងការទាក់ទងប្រាស្រ័យប្រកបដោយភាពស្អាតស្អំ និងភាព ច្នៃប្រឌិតនៅក្នុងបរិយាកាស
អនឡាញ"; "ការពារនិងទប់ស្កាត់គ្រោះថ្នាក់បង្ករបួសស្នាម អំពើ ហិង្សា និងការរំលោភបំពានលើកុមារ"។
ទិដ្ឋភាពនៃសន្និសីទសារព័ត៌មាន។ (រូបថត៖ TTXVN) |
ដោយអនុវត្តន៍ច្បាប់កុមារឆ្នាំ ២០១៦ និងកម្មវិធីសកម្មភាពជាតិដើម្បីកុមារ ដំណាក់កាល ២០២១ - ២០៣០; ជំរុញសិទ្ធិរបស់កុមារក្នុងការចូលរួមក្នុងបញ្ហាទាក់ទង នឹងកុមារ នារសៀលថ្ងៃទី៣០ សីហា នៅទីក្រុងហាណូយ មជ្ឈឹមសម្ព័ន្ធយុវជនកុម្មុយ និស្តហូជីមិញ ក្រុមប្រឹក្សាមជ្ឈិមទទួលបន្ទុកកិច្ចការកុមារ សហការជាមួយគណៈកម្មា ធិការវប្បធម៌និងអប់រំរបស់រដ្ឋសភា ខុទ្ទកាល័យរដ្ឋសភា បានរៀបចំសន្និសីទសារព័ត៌ មានដើម្បីផ្ដល់ព័ត៌មានអំពីសម័យប្រជុំសម្មតិកម្ម "រដ្ឋសភាកុមារ" លើកទី ១ឆ្នាំ២០២៣ ដែលនឹងប្រព្រឹត្តទៅក្នុងរយៈពេលពីរថ្ងៃចាប់ពីថ្ងៃទី៩ ដល់ទី១០ ខែកញ្ញា។
ក្នុងរយៈពេល ២ ថ្ងៃ កុមារត្រូវបានចូលរួមក្នុងសកម្មភាពនានារួមមាន៖ អុជធូប នៅវិមានរំលឹកវិញ្ញាណក្ខ័ន្ធវីរយុទ្ធជនពលី Bac Son; ចូលប្រាង្គតម្កល់សពគោរព វិញ្ញាណក្ខ័ន្ធលោកប្រធានហូជីមិញ; ទស្សនាសារមន្ទីររដ្ឋសភា និងបណ្តុះបណ្តាល បំណិនដើម្បីចូលរួមក្នុងសម័យប្រជុំសម្មតិកម្ម។ សម័យប្រជុំពេញអង្គសម្មតិកម្ម "រដ្ឋ សភាកុមារ" លើកទី ១ ឆ្នាំ ២០២៣ ដែលប្រតិបត្តិការដោយកុមារ នឹងមានប្រធានបទ ចំនួន ២៖ "ការពារកុមារក្នុងការទាក់ទងប្រាស្រ័យប្រកបដោយភាពស្អាតស្អំ និងភាព ច្នៃប្រឌិតនៅក្នុងបរិយាកាសអនឡាញ"; "ការពារនិងទប់ស្កាត់គ្រោះថ្នាក់បង្ករបួសស្នាម អំពើ ហិង្សា និងការរំលោភបំពានលើកុមារ"។ កម្មវិធីនេះមានគោលបំណងចង់កសាងគំរូ សកម្មភាពថ្មី ជំរុញសិទ្ធិរបស់កុមារក្នុងការចូលរួមក្នុងបញ្ហានានាទាក់ទងនឹងកុមារ ស្របតាម ចិត្តវិទ្យា និងសមត្ថភាពរបស់កុមារ ជួយឱ្យប្អូនៗទទួលបានបទពិសោធន៍ និងស្វែងយល់អំពីក្បាលម៉ាស៊ីននៃស្ថាប័នអំណាចខ្ពស់បំផុតរបស់រដ្ឋ នោះគឺរដ្ឋសភា ។ សកម្មភាពនេះក៏បញ្ជាក់ពីការយកចិត្តទុកដាក់របស់ថ្នាក់ដឹកនាំបក្ស រដ្ឋ និងរដ្ឋសភា ចំពោះការការពារ ថែទាំ និងអប់រំកុមារ លើកកំពស់តួនាទីរបស់សម្ព័ន្ធយុវជនកុម្មុយ និស្តហូជីមិញ ដែលជាអង្គការតំណាងឱ្យសំឡេង និងសេចក្តីប្រាថ្នារបស់កុមារ៕