សម័យពិភាក្សាដោយប្រធានបទ “កិច្ចការពារអ្នកការសែតនៅតំបន់ជំលោះនិងក្នុងសង្គ្រាម”
(VOVworld) – នាថ្ងៃទី ១៧ កក្កដា ក្រុមប្រឹក្សាសន្តិសុខនៃ អ.ស.ប. បានរៀបចំ សម័យពិភាក្សាដោយប្រធានបទ “កិច្ចការពារអ្នកការសែតនៅតំបន់ជំលោះនិង
ក្នុងសង្គ្រាម” នៅទីក្រុង New York (អាមេរិក)។ ថ្លែងមតិក្នុងសម័យពិភាក្សាអគ្គ
លេខាធិការរងទី ១ នៃ អ.ស.ប. លោក Jan Eliasson បានសង្កត់ធ្ងាន់ថា៖ ស្ថានភាព
ប្រមាញ់និងសម្លាប់អ្នកការសែត ដែលបំពេញការងារនៅតំបន់មានសង្គ្រាមនិង
ជំលោះ កំពុងប្រព្រឹត្តទៅដ៏ធ្ងន់ធ្ងរពីមួយថ្ងៃទៅមួយថ្ងៃ។ ក្នុងរយៈពេល ១០ ឆ្នាំ
កន្លងមក មានអ្នកកាសែតប្រហែលជាង ៦ រយ នាក់ ត្រូវបានសម្លាប់។ តាមរ
បាយការណ៍នៃ អ.ស.ប. បានឲ្យដឹងថា៖ ៩០% នៃការស្លាប់របស់អ្នកការសែត
ពោលខាងលើមិនត្រូវបានប្តឹងនៅតុលាការព្រហ្មទណ្ឌនៅប្រទេស មានជំលោះ
ទេ។ លោក Eliasson បានលើកច្បាស់ថា៖ អ.ស.ប. ត្រូវនាំចេញ វិធានការទប់ទល់
នឹងការប្រឆាំងសកម្មភាពសារព័ត៌មាននេះយ៉ាងឆាប់ៗ។ ទន្ទឹម នឹងនោះ អ.ស.ប. ត្រូវបង្ហាញដ៏ច្បាស់តួនាទីនិងភារកិច្ចរបស់ខ្លួន ក្នុងការការពារ អ្នកការសែត ជា
ពិសេស ពេលកំពុងបំពេញការងារនៅតំបន់មានសង្គ្រាម៕