សម្រេចការងារនានាដើម្បីរៀបចំមហាសន្និបាត IPU-132 ប្រកបដោយជោគជ័យ
|
អនុប្រធានរដ្ឋសភាវៀតណាម លោកស្រី Tong Thi Phong ប្រធានគណៈចាត់តាំងមហាសន្និបាតអន្តរសភាពិភពលោកលើកទី១៣២ ( IPU-132) |
(VOV)_នាថ្ងៃទី២៧ ធ្នូ នៅទីក្រុងហាណូយ អនុប្រធានរដ្ឋសភាវៀតណាម
លោកស្រី Tong Thi Phong ប្រធានគណៈចាត់តាំងមហាសន្និបាតអន្តរសភាពិភព
លោកលើកទី១៣២ ( IPU-132) បានធ្វើអធិបតីកិច្ចប្រជុំពិនិត្យមើលការងារត្រៀមរៀប
ចំព្រឹត្តិការណ៍ វប្បធម៌ សិល្បះ និងទេសចរណ៍ បំរើអោយ IPU-132 ដែលគ្រោងនឹង
ប្រព្រឹត្តទៅពីថ្ងៃទី២៨ដល់ថ្ងៃទី១មេសាឆ្នាំ២០១៥នៅទីក្រុងហាណូយ។ លោកស្រី
Tong Thi Phong បានស្នើគ្រប់ស្ថាប័នទាក់ទិនផ្សេងៗត្រៀមរៀបចំល្អ អំពីប្រភពធន
ធានមនុស្ស ដើម្បីបំពេញរាល់តម្រូវការដែលបានដាក់ចេញ។ ជាក់ស្ដែង បណ្ដាសកម្ម
ភាពរៀបចំព្រឹត្តិការណ៍ វប្បធម៌ សិល្បះ និងទេសចរណ៍ ត្រូវសម្រេចតាមផែនការ ។
ហើយ អនុប្រធានរដ្ឋសភាវវៀតណាមលោកស្រី Tong Thi Phong ក៏ក្រើនរំលឹកថាត្រូវ
កំណត់ច្បាស់បណ្ដាការត្រៀមរៀបចំសេវាកម្ម និងផ្គត់ផ្គង់ព័ត៍មានសំរាប់ដំណាងនានា៕