សម្រេចពង្រាងគំរោងការណ៍ទស្សនៈសេដ្ឋកិច្ចអាស៊ានក្រោយឆ្នាំ ២០១៥ ឆាប់រហ័ស


សម្រេចពង្រាងគំរោងការណ៍ទស្សនៈសេដ្ឋកិច្ចអាស៊ានក្រោយឆ្នាំ ២០១៥ ឆាប់រហ័ស - ảnh 1
សម្រេចពង្រាងគំរោងការណ៍ទស្សនៈសេដ្ឋកិច្ចអាស៊ានក្រោយឆ្នាំ ២០១៥ ឆាប់រហ័ស (Image: VNA)

(VOVworld) - នៅសន្និសីទក្រុមបេសកម្មពិសេសជាន់ខ្ពស់ទទួលបន្ទុកការធ្វើ សមាហរណកម្មសេដ្ឋកិច្ចអាស៊ានលើកទី​៨ ដែលបានប្រព្រឹត្តទៅនៅ Kota Baharu
ម៉ាឡេស៊ី ចាប់ពីថ្ងៃទី ២៧ កុម្ភៈ ដល់ទី​ ១ មិនា បណ្ដាតំណាងនៃប្រទេសអាស៊ាន
បាន ពិភាក្សាអំពីពង្រាងគំរោងការណ៍ទស្សនៈសេដ្ឋកិច្ចនិងផែនការសហគមន៍
សេដ្ឋកិច្ច អាស៊ានក្រោយឆ្នាំ ២០១៥ ព្រមទាំង សម្តែងជំនឿជាក់ថា៖ ពង្រាង
គំរោងការណ៍នេះ នឹងត្រូវបានសម្រេចនាពាក់កណ្ដាលឆ្នាំ ២០១៥ នេះ។ លោក
Mohd Rizal Sheriff  មន្ត្រីមួយរូបនៃក្រសួងពាណិជ្ជកម្មអន្តរជាតិនិងឧស្សាហកម្ម
ម៉ាឡេស៊ី បានឲ្យដឹងថា៖ ពង្រាងគំរោងការណ៍នឹងនាំចេញផែនការថ្មីស្តីអំពីការធ្វើ
សមាហរណកម្មក្នុងតំបន់ ប្រកបដោយស៊ីជំរៅជាងទៀត ក្នុងដំណាក់កាល
២០១៦-២០២៥។ លោក Mohd Rizal Sheriff  បានសង្ឃឹមថា៖ ឯកសារចុងក្រោយ
នឹងត្រូវបានពិនិត្យមើលយ៉ាងម៉ត់ចត់មុនពេលបណ្ដាថ្នាក់ដឹកនាំរបស់អាស៊ាន
ប្រកាសនៅសន្និសីអាស៊ានកំពូលនាខែ វិច្ឆការ ខាងមុននេះ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ