សម្របសម្រួលយ៉ាងជិតស្និទ្ធដើម្បីថែរក្សាសន្តិភាព សន្តិសុខនិងស្ថេរភាពក្នុងតំបន់

(VOVWORLD) - ចែករំលែកអំពីការខិតខំប្រឹងប្រែងរបស់អាស៊ាននិងអាមេរិកក្នុងការឆ្លើយតបចំពោះបញ្ហាប្រឈមនានាដែលកំពុងគំរាមកំហែង ដល់ស្ថិរភាពនិងការអភិវឌ្ឍក្នុងតំបន់ លោកអនុរដ្ឋមន្រ្តី Nguyen Quoc Dung បានស្នើឲ្យអាស៊ាននិងអាមេរិកត្រូវពង្រឹងកិច្ចសហប្រតិបត្តិការ ដើម្បីធានាសន្តិភាព សន្តិសុខនិងវិបុលភាពក្នុងតំបន់ តាមរយៈយន្តការដឹកនាំដោយអាស៊ាន។ 
សម្របសម្រួលយ៉ាងជិតស្និទ្ធដើម្បីថែរក្សាសន្តិភាព សន្តិសុខនិងស្ថេរភាពក្នុងតំបន់ - ảnh 1អនុរដ្ឋមន្រ្តីក្រសួងការបរទេស Nguyen Quoc Dung ចូលរួមកិច្ចសន្ទនាអាស៊ាន - អាមេរិកលើកទី ៣៤ តាមទម្រង់វីដេអូ Conference នៅថ្ងៃទី ៦ ខែឧសភា (រូបថតៈក្រសួងការបរទេស)

នាថ្ងៃទី ៦ ឧសភា អនុរដ្ឋមន្រ្តីក្រសួងការបរទេសវៀតណាមលោក Nguyen Quoc Dung ប្រធានមន្រ្តីជាន់ខ្ពស់ (SOM) វៀតណាម បានរួមជាមួយប្រធាន SOM អាស៊ាននិងឧបការីស្តីទីរដ្ឋមន្ត្រីការបរទេសអាមេរិក លោក Atul Keshap បានចូលរួមកិច្ចសន្ទនាប្រចាំឆ្នាំអាស៊ាន - អាមេរិក លើកទី ៣៤ ដែលរៀបចំឡើងដោយទម្រង់តាមប្រព័ន្ធអ៊ីនធឺរណេត។

តាងនាមបណ្តាប្រទេសអាស៊ានថ្លែងមតិអំពីបញ្ហាក្នុងតំបន់និងអន្តរជាតិ អនុរដ្ឋមន្រ្តីលោក Nguyen Quoc Dung បានសង្កត់ធ្ងន់ថា ក្នុងបរិបទកើតមានឡើងបញ្ហាប្រឈមជាច្រើន ដូចជាជំងឺរាតត្បាត គ្រោះមហន្តរាយធម្មជាតិ ការប្រែប្រួលអាកាសធាតុ និងការប្រកួតប្រជែងគ្នានូវប្រភពធនធានធម្មជាតិក៏ដូច ជាការទាមទារអធិបតេយ្យភាព ប្រទេសនានាត្រូវពង្រឹងកិច្ចសហប្រតិបត្តិការ ការសន្ទនា បង្កើតការជឿទុកចិត្តគ្នា យកច្បាប់ជាចម្បង លើកកំពស់ការទទួលខុសត្រូវ ការប្រព្រឹត្តតាមស្តង់ដារនិងគោរពគ្នាទៅវិញទៅមក ដើម្បីធានាបរិយាកាសសន្តិភាព ស្ថិរភាពនិងអំណោយផលសម្រាប់ការអភិវឌ្ឍ។

ចែករំលែកអំពីការខិតខំប្រឹងប្រែងរបស់អាស៊ាននិងអាមេរិកក្នុងការឆ្លើយតបចំពោះបញ្ហាប្រឈមនានាដែលកំពុងគំរាមកំហែងដល់ស្ថិរភាពនិងការអភិវឌ្ឍក្នុងតំបន់ លោកអនុរដ្ឋមន្រ្តី Nguyen Quoc Dung បានស្នើឲ្យអាស៊ាននិងអាមេរិកត្រូវពង្រឹងកិច្ចសហប្រតិបត្តិការ ដើម្បីធានាសន្តិភាព សន្តិសុខនិងវិបុលភាពក្នុងតំបន់ តាមរយៈយន្តការដឹកនាំដោយអាស៊ាន។ លោកអនុរដ្ឋមន្រ្តីក៏បានបញ្ជាក់ពីជំហរជាគោលការណ៍របស់អាស៊ានលើបញ្ហាសមុទ្រខាងកើត និងមានបំណងចង់ឲ្យអាមេរិកបន្តដើរតួនាទីស្ថាបនានិងគាំទ្រដល់រាល់កិច្ចខិតខំប្រឹងប្រែងរបស់អាស៊ានក្នុងការកសាងសមុទ្រខាងកើតឱ្យទៅជាសមុទ្រសន្តិភាព មិត្តភាពនិងកិច្ចសហប្រតិបត្តិការក៏ដូចជា តួនាទីរបស់អាស៊ានក្នុងការគាំទ្រមីយ៉ាន់ម៉ា៕

ប្រតិកម្មទៅវិញ

ផ្សេងៗ