ស៊ុយអែតចាត់ទុកវៀតណាមជាដៃគូសំខាន់នៅអាស៊ីអាគ្នេយ៍

ស៊ុយអែតចាត់ទុកវៀតណាមជាដៃគូសំខាន់នៅអាស៊ីអាគ្នេយ៍ - ảnh 1
ស៊ុយអែតចាត់ទុកវៀតណាមជាដៃគូសំខាន់នៅអាស៊ីអាគ្នេយ៍

(VOV)_ នាថ្ងៃទី៧មេសា ក្នុងក្របខ័ណ្ឌដំណើរបំពេញទស្សនកិច្ចនៅព្រះ រាជាណា ចក្រស៊ុយអែត របស់ប្រធានរដ្ឋសភាវៀតណាម លោកស្រី Nguyen Thi Kim Ngan អនុ
រដ្ឋមន្ត្រីអចិន្ត្រៃយ៍ក្រសួងការបរទេសវៀតណាម លោក Bui Thanh Son បានមានជំ
នួបធ្វើការជាមួយរដ្ឋលេខាធិការក្រសួងការបរទេសស៊ុយអែត  លោកស្រី Annika
Soder នៅទីស្នាក់ការ​ក្រសួងការបរទេសស៊ុយអែត។​

នៅក្នុងជំនួបធ្វើការនេះ រដ្ឋលេខាធិការ លោកស្រី Annika Soder បាន អះអាងថា៖
ស៊ុយអែតចាត់ទុកវៀតណាមជាដៃគូមួយក្នុងចំណោមដៃគូសំខាន់នៅក្នុងតំបន់អា
ស៊ីអាគ្នេយ៍។ រីឯ អនុរដ្ឋមន្ត្រី លោក Bui Thanh Son បានស្វាគមណ៍ការ ផ្តួចផ្តើមគំ
និតរបស់ស៊ុយអែតអំពីការបង្កើតទំនាក់ទំនងដៃគូយុទ្ធសាស្ត្រជាមួយ វៀតណាម 
ក្នុងវិស័យអប់រំ បណ្ដុះបណ្ដាល វិទ្យាសាស្ត្រ -បច្ចេកវិទ្យា  និងសុខាភិបាល៕​

ប្រតិកម្មទៅវិញ

ផ្សេងៗ