ស៊ុយអែតនិងវៀតណាមចែករំលែកបទពិសោធន៍លើការជម្រុញការអភិវឌ្ឍន៍ផ្អែកលើការច្នៃប្រឌិតថ្មី
|
លោកស្រី Ann Linde រដ្ឋមន្ត្រីទទួលបន្ទុកបណ្តាបញ្ហា EU និងពាណិជ្ជកម្មស៊ុយអែត |
(VOVworld)-នាថ្ងៃទី៥តុលានៅទីក្រុងហាណូយបានប្រព្រឹត្តទៅសិក្ខាសាលាតុមូល
ជាន់ខ្ពស់ ស្តីពីដំណោះស្រាយជម្រុញការអភិវឌ្ឍន៍ដោយផ្អែកលើការច្នៃប្រឌិតថ្មីនិង
ការ ចែករំលែករវាងស៊ុយអែតនិងវៀតណាម។ នៅក្នុងសិក្ខាសាលានេះ រដ្ឋមន្ត្រីក្រ
សួងវិទ្យា សាស្ត្រនិងបច្ចេកវិទ្យាវៀតណាម លោក Chu Ngoc Anh បានសង្កត់ធ្ងន់ថា
នៅក្នុង បរិបទនៃការធ្វើសកលភាវូបនីយកម្មនិងធ្វើសមាហរណកម្មសេដ្ឋកិច្ចអន្តរ
ជាតិនោះ កិច្ចសហប្រតិបត្តិការទ្វេភាគីលើវិស័យបច្ចេកវិទ្យារវាងវៀតណាមនិង
ស៊ុយអែត បានរួមចំណែកបើកចេញឱកាសសម្រាប់ស៊ុយអែតក្នុងការជ្រាបចូល
និងតភ្ជាប់ទីផ្សារ ដ៏ធំធេងរបស់ប្រទេសដទៃតាមរយៈដៃគូវៀតណាម។
នៅក្នុងសិក្ខាសាលានេះ លោកស្រី Ann Linde រដ្ឋមន្ត្រីទទួលបន្ទុកបណ្តាបញ្ហា
EU និងពាណិជ្ជកម្មស៊ុយអែត បានសង្កត់ធ្ងន់ថា ផ្លាស់ប្តូរការច្នៃប្រឌិតថ្មីគឺមិនអាចខ្វះ
បានទេក្នុងអភិវឌ្ឍន៍និងលើកកំពស់ការប្រគួតប្រជែងរបស់ប្រទេសនីមួយៗ ដូច្នេះ
វៀតណាមកំពុងធ្វើការផ្លាស់ប្តូរការច្នៃប្រឌិតថ្មីជាជំហានៗហើយស៊ុយអែតចាប់អារម្មណ៍
យ៉ាងខ្លាំងចំពោះការរីកចំរើនដែលវៀតណាមទទួលបាន។ តាមនោះ ស៊ុយអែតមានបំ
ណងចែករំលែកបទពិសោធន៍ដែលស៊ុយអែតទទួលបានក្នុងការផ្លាស់ប្តូរថ្មីការច្នៃប្រ
ឌិតដើម្បីជម្រុញកំណើននិងការអភិវឌ្ឍន៍និរន្តរភាពនៅវៀតណាម៕