ស្រុកកោះ Truong Sa ត្រៀមរៀបចំយ៉ាងម៉ត់ចត់ចំពោះទិវាបុណ្យបោះឆ្នោត
|
ស្រុកកោះ Truong Sa ត្រៀមរៀបចំយ៉ាងម៉ត់ចត់ចំពោះទិវាបុណ្យបោះឆ្នោត |
(VOV)_នៅស្រុកកោះ Truong Sa (ខេត្ត Khanh Hoa ) ពាក្យបដា ពាក្យស្លោក ឃោ
សនាអំពីការបោះឆ្នោតសភានីតិកាលទី១៤ និងក្រុមប្រឹក្សាប្រជាជនគ្រប់ជាន់ថ្នាក់ អាណត្តិ ២០១៦-២០២១ ត្រូវបានព្យួរនៅបណ្ដាអគារធំៗ មណ្ឌលវប្បធម៌ ទី
កន្លែងប្រមូលផ្តុំកម្មាភិបាល យុទ្ធជន និងប្រជាជនរស់នៅ ធ្វើការជាច្រើន។ បញ្ជី
ឈ្មោះបេក្ខជន បណ្ដាការកំណត់បោះឆ្នោត ក៏បានបិទផ្សព្វផ្សាយ ដើម្បីកម្មាភិបាល
យុទ្ធជន និងប្រជាជនតាមដាន។ វរសេនីយ៍ទោ Do The Tuyen ប្រធានមេបញ្ជាការ
និងជាប្រធានគណៈកម្មាធិការប្រជាជន ទីរួមស្រុក Truong Sa បានអោយដឹងថា៖
ការងាររៀបចំបោះឆ្នោតនៅកោះ ត្រូវបានរៀបចំដូចជានៅលើដីគោក និងការងារ
ត្រៀមរៀបចំក៏បានរៀបចំជាស្រេចហើយ៕