ស៊ីរី៖កងកម្លាំងគាំពាដោយអាមេរិកចូលជិតកំពែងរបស់ IS នៅ Manbij

ស៊ីរី៖កងកម្លាំងគាំពាដោយអាមេរិកចូលជិតកំពែងរបស់ IS នៅ Manbij - ảnh 1
កងកម្លាំងប្រជាធិបតេយ្យស៊ីរី យាមនៅទីកន្លែងមួយ (រូបថត៖AFP/TTXVN)

(VOVworld) - នាថ្ងៃទី៥ មិថុនា កងកម្លាំងប្រជាធិបតេយ្យស៊ីរី (SDF) គាំពាដោយ
អាមេរិក រួមមានក្រុមប្រដាប់អាវុធជន Kurd និងអារ៉ាប់បានចូលជិតទីប្រជុំជន
Manbij ជាកំពែងរបស់អង្គការរដ្ឋអ៊ីស្លាម (IS) ស្វ័យប្រកាសនៅប៉ែកខាងជើងស៊ីរី
ឆ្ពោះទៅការកាត់ផ្ដាច់ខ្សែដឹកជញ្ជូនសំខាន់មួយរបស់អង្គការភេរវកម្មនេះ។គិតតាំង
ពីបើកយុទ្ធនាការវាយប្រហារនៅ Manbij កាលពីសប្ដាហ៍មុនមក SDF មានការបោះ
ជំហានដ៏រឹងមាំដោយការជួយឧបត្ថម្ភពីសម្ព័ន្ធភាពយោធាអន្តរជាតិដឹកនាំដោយ
អាមេរិក។អ្នកនាំពាក្យនៃទីស្នាក់ការកណ្ដាលអាមេរិក វរសេនីយ៍ឯក​ Patrick Ryder
នាថ្ងៃទី៤ មិថុនា បានឲ្យដឹងថា​ គិតតាំងពីចាប់ផ្ដើមយុទ្ធនាការមក សម្ព័ន្ធភាព
យោធាបានអនុវត្តន៍ការវាយប្រហារតាមជើងអាកាសជាង៥៥លើក បង្កឡើងការ
លំបាកទៅលើ IS ក្នុងការដាក់ពង្រាយខ្មាន់កាំភ្លើង អាវុធ ហិរញ្ញវត្ថុ និងការដឹក
ជញ្ជូននៅក្នុងនិងក្រៅស៊ីរីក៏ដូចជាអ៊ីរ៉ាក់៕

ប្រតិកម្មទៅវិញ

ផ្សេងៗ