សារឆ្នាំថ្មីរបស់ប្រធានាធិបតីកូរ៉េខាងត្បូង សង្កត់ធ្ងន់​លើកិច្ចសហប្រតិបត្តិការ​អន្តរកូរ៉េ

(VOVWORLD) -លោកប្រធានាធិបតី Moon Jae-in បានបង្ហាញថា បញ្ហាសន្តិភាពនៅលើឧបទ្វីបកូរ៉េ គឺត្រូវការកិច្ចខិតខំប្រឹងប្រែងរួមរបស់សហគមន៍អន្តរជាតិ ដើម្បីដោះស្រាយ ប៉ុន្តែមានបញ្ហា ដែលអាចដោះស្រាយតាមរយៈកិច្ចសហប្រតិបត្តិការអន្តរកូរ៉េ។
សារឆ្នាំថ្មីរបស់ប្រធានាធិបតីកូរ៉េខាងត្បូង សង្កត់ធ្ងន់​លើកិច្ចសហប្រតិបត្តិការ​អន្តរកូរ៉េ - ảnh 1 ប្រធានាធិបតីកូរ៉េខាងត្បូងលោក Moon Jae-in (រូបថត៖ ទីភ្នាក់ងារសារព័ត៌មានវៀតណាម)

នាព្រឹកថ្ងៃទី ៧ ខែមករា ប្រធានាធិបតីកូរ៉េខាងត្បូងលោក Moon Jae-in បានថ្លែងសុន្ទរកថាអបអរសាទរឆ្នាំថ្មី ២០២០ នៅវិមានប្រធានាធិបតី ដោយសង្កត់ធ្ងន់លើភាពចាំបាច់នៃការស្វែងរកវិធីជាក់ស្តែងដើម្បីបង្កើនកិច្ចសហប្រតិបត្តិការ អន្តរកូរ៉េ ខិតខំប្រឹងប្រែង ឆ្ពោះទៅរកភាពជោគជ័យនៃការសន្ទនារវាងសហរដ្ឋអាមេរិក និង ស.ប.ប.ក។ លោកប្រធានាធិបតី Moon Jae-in បានបង្ហាញថា បញ្ហាសន្តិភាពនៅលើឧបទ្វីបកូរ៉េ គឺត្រូវការកិច្ចខិតខំប្រឹងប្រែងរួមរបស់សហគមន៍អន្តរជាតិ ដើម្បីដោះស្រាយ ប៉ុន្តែមានបញ្ហា ដែលអាចដោះស្រាយតាមរយៈកិច្ចសហប្រតិបត្តិការអន្តរកូរ៉េ។

ថ្នាក់ដឹកនាំកូរ៉េខាងត្បូងបានអះអាងថា៖ ការចរចារវាងសហរដ្ឋអាមេរិក និង ស.ប.ប.ក គឺត្រូវតែបន្ត ហើយទីក្រុងសេអ៊ូលនឹងខិតខំប្រឹងប្រែងអស់ពីកម្លាំងកាយចិត្ត ដើម្បីជំរុញកិច្ចសន្ទនារវាងទីក្រុងព្យុងយ៉ាង និងទីក្រុងវ៉ាស៊ីនតោន៕

ប្រតិកម្មទៅវិញ

ផ្សេងៗ