សារទូរលេខអំណរសាទរទិវាបុណ្យជាតិសហរដ្ឋអាមេរិក
(VOVWORLD) -ក្នុងឱកាសនៃពិធីរំលឹកខួបលើកទី២៤១នៃទិវាបុណ្យជាតិសហរដ្ឋអាមេរិក (ថ្ងៃទី៤កក្កដា១៧៧៦-ទី៤កក្កដាឆ្នាំ២០១៧) ប្រធានរដ្ឋវៀតណាម លោក Tran Dai Quang និងនាយករដ្ឋមន្ត្រីរដ្ឋាភិបាល លោក Nguyen Xuan Phuc បានអញ្ជើញផ្ញើរ សារទូរលេខអំណរសាទរជូនចំពោះប្រធានាធិបតីសហរដ្ឋអា មេរិក លោក Donald Trump។
ក្នុងឱកាសនេះដែរ ប្រធានរដ្ឋសភាវៀតណាម លោកស្រី Nguyen Thi Kim Ngan ក៏បានអញ្ជើញផ្ញើរសារទូរលេខជូនចំពោះលោក Michael Pence ប្រធានព្រឹទ្ធ សភាសហរដ្ឋអាមេរិកនិងលោក Paul Ryan ប្រធានសភាជាន់ទាបសហរដ្ឋអាមេរិក ។ ក្នុងថ្ងៃដដែល ឧបនាយករដ្ឋមន្ត្រីនិងជារដ្ឋមន្ត្រីការបរទេសវៀតណាម លោក Pham Binh Minh បានអញ្ជើញផ្ញើរសារទូរ លេខអំណរសាទរជូនចំពោះ លោក Rex Tillerson រដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិកផង ដែរ៕