សារទូរលេខអបអរសាទរក្នុងឱកាសរំលឹកខួបលើកទី ៩០ នៃទិវា​បង្កើត​បក្សកុម្មុយនិស្ត​វៀតណាម

(VOVWORLD) - សារទូរលេខអបអរសាទររបស់គណបក្សកុម្មុយនិស្តបារាំងបានអបអរសាទរចំពោះការប្រយុទ្ធដ៏អង់អាចក្លាហានរបស់ប្រជាជាតិវៀតណាម ដោយសង្តត់ធ្ងន់ថា បក្សទាំងពីរនឹងបន្តសាមគ្គីគ្នាយ៉ាងជិតស្និទ្ធិ ចំពោះទំនាក់ទំនងជាប្រវត្តិសាស្ត្រ ដែលបានបង្កើតឡើងពីការប្រយុទ្ធប្រឆាំង ពួកអាណានិគម ដោយតូនាទីស្នូលរបស់លោកប្រធានហូជីមិញ។

ក្នុងឱកាស រំលឹកខួបលើកទី ៩០ នៃទិវាបង្កើតបក្សកុម្មុយនិស្តវៀតណាម (ថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ១៩៣០- ថ្ងៃទី ៣ ខែកុម្ភៈឆ្នាំ ២០២០) គណៈកម្មាធិការ មជ្ឈិមនិងថ្នាក់ដឹកនាំបក្សកុម្មុយនិស្តវៀតណាមបន្តទទួលបានសារទូរលេខអបអរសាទររបស់ថ្នាក់ដឹកនាំបណ្ដាប្រទេស និងគណបក្សនយោបាយនានានៅលើពិភពលោក

សារទូរលេខអបអរសាទរក្នុងឱកាសរំលឹកខួបលើកទី ៩០ នៃទិវា​បង្កើត​បក្សកុម្មុយនិស្ត​វៀតណាម - ảnh 1    អបអរសាទរក្នុងឱកាសរំលឹកខួបលើកទី ៩០ នៃទិវា                         បង្កើតបក្សកុម្មុយនិស្តវៀតណាម 

ដូចជាគណបក្សកុម្មុយនិស្តបារាំង គណបក្សរុស្ស៊ីយុត្តិធម៌ គណបក្សកុម្មុយនិស្តអាមេរិក គណបក្សយុត្តិធម៌និងការអភិវឌ្ឍទួរគី គណបក្សពលករបែលហ្ស៊ិក គណបក្សកុម្មុយនីស្តព័រ ទុយហ្កាល់ គណបក្សកុម្មុយ និស្តក្រិក គណបក្សកុម្មុយ និស្តអង់គ្លេស គណបក្សកុម្មុយនិស្តស៊ីព គណបក្សកុម្មុយនិស្តន័រវេស គណ បក្សពលករទុយនីស៊ី គណបក្សកូរ៉េខាងត្បូងសេរី ជាដើម។

ក្នុងនោះ សារទូរលេខអបអរសាទររបស់គណបក្សកុម្មុយនិស្តបារាំងបានអបអរសាទរចំពោះការប្រយុទ្ធដ៏អង់អាចក្លាហានរបស់ប្រជាជាតិវៀតណាម ដោយសង្តត់ធ្ងន់ថា បក្សទាំងពីរនឹងបន្តសាមគ្គីគ្នាយ៉ាងជិតស្និទ្ធិ ចំពោះទំនាក់ទំនងជាប្រវត្តិសាស្ត្រ ដែលបានបង្កើតឡើងពីការប្រយុទ្ធប្រឆាំង ពួកអាណានិគម ដោយតូនាទីស្នូលរបស់លោកប្រធានហូជីមិញ។

ក្នុងសារទូរលេខអបអសាទររបស់គណបក្សកុម្មុយនីស្តសហរដ្ឋអាមេរិកបានសម្តែងនូវសេចក្តីរីករាយនៅពេលដែលជីវភាពរស់នៅរបស់ប្រជាជនត្រូវបានកែលម្អដោយ ឥតឈប់ឈរ ក្រោមការដឹកនាំរបស់ បក្សកុម្មុយនិស្តវៀតណាម។ ទន្ទឹមនឹងនេះ អះអាងថា ជោគជ័យរបស់បក្សកុម្មុយនិស្តវៀតណាមបានជះឥទ្ធិពលដល់សហរដ្ឋអា មេរិកនិងពិភពលោក។ ការប្រយុទ្ធប្រឆាំងនឹងចក្រពត្តិអាមេរិករបស់វៀតណាម គឺជាប្រភពបំផុសគំនិតចំពោះជំនាន់ទាំងមូលមួយនៅសហរដ្ឋអាមេរិក ដែលក្នុងនោះមានបក្ខជននៃបក្សកុម្មុយនិស្តអាមេរិកជាច្រើននាក់។ អាស្រ័យហេតុនេះ ជំរុញការខិតខំប្រឹងប្រែងក្នុងស្រុក និងអន្តរជាតិ ដើម្បីប្រយុទ្ធប្រឆាំងនឹងភាពអយុត្តិធម៌ ដែលពិភពលោកកំពុងប្រឈមនាបច្ចុប្បន្ននេះ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ