សារទូរលេខអបអរសាទរទិវាគម្រប់ខួបលើកទី ៦៨ នៃថ្ងៃបង្កើតគណបក្សប្រជាជនកម្ពុជា
(VOVWORLD) - ក្នុងឱកាសទិវាគម្រប់ខួបលើកទី ៦៨ នៃថ្ងៃបង្កើតគណបក្សប្រជាជនកម្ពុជា (២៨ មិថុនា ១៩៥១ - ២៨ មិថុនា ២០២០) គណៈកម្មាធិការមជ្ឈឹម បក្សកុម្មុយនិស្តវៀតណាមបានផ្ញើសារទូរលេខ អបអរសាទរជូនចំពោះគណៈកម្មាធិការកណ្ដាល នៃគណបក្សប្រជាជនកម្ពុជា។
ក្នុងសារទូរលេខនេះ គណៈកម្មាធិការមជ្ឈឹមបក្សកុម្មុយនិស្តវៀតណាមបានអបអរសាទរ ហើយវាយតម្លៃខ្ពស់ចំពោះការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា និងការសម្របសម្រួលដ៏ប្ដូរផ្ដាច់ ប្រកបដោយប្រសិទ្ធភាពរបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការប្រយុទ្ធប្រឆាំងជំងឺរាតត្បាត COVID – 19 ព្រមទាំងធានាការអនុវត្តភារកិច្ចអភិវឌ្ឍន៍សេដ្ឋកិច្ច សង្គម។
បក្ស រដ្ឋ និងប្រជាជនវៀតណាមប្តេជ្ញាខិតខំប្រឹងប្រែងអស់ពីកម្លាំងកាយចិត្ត រួមជាមួយគណបក្សប្រជាជនកម្ពុជា រាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា ដើម្បីថែរក្សា ក៏ដូចជាពូនជ្រំទំនាក់ទំនងសាមគ្គីភាព មិត្តភាពជាប្រពៃណី កិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ ស្ថិតស្ថេរយូរអង្វែងរវាងវៀតណាម និងកម្ពុជា ៕