សារទូរលេខអបអរសាទរទិវាបុណ្យជាតិប្រទេសអូស្ត្រាលី

(VOVWORLD) - ក្នុងឱកាសរំលឹកខួបលើកទី២៣១ទិវាបុណ្យជាតិប្រទេសអូស្ត្រាលី (ថ្ងៃទី២៦ ខែមករា ឆ្នាំ១៧៨៨-ថ្ងៃទី២៦ ខែមករា ឆ្នាំ២០១៩) អគ្គលេខាបក្ស ប្រធានរដ្ឋវៀត ណាមលោក Nguyen Phu Trong បានអញ្ជើញផ្ញើរសារទូរលេខអបអរសាទរ ចំពោះអគ្គទេសាភិបាលអូស្ត្រាលីលោក Peter Cosgrove។ 

នាយករដ្ឋមន្រ្តីរដ្ឋា ភិបាលវៀតណាមលោក Nguyen Xuan Phuc និងប្រធានរដ្ឋសភាលោកស្រី Nguyen Thi Kim Ngan ក៏បានអញ្ជើញផ្ញើរសារទូរលេខអបអរសាទរចំពោះ នាយករដ្ឋមន្រ្តីអូស្ត្រាលីលោក Scott Morrison ប្រធានព្រឹទ្ធសភាលោក Scott Ryan និងប្រធានសភាលោក Tony Smith ដែរ។ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីការ បរទេសវៀតណាមលោក Pham Binh Minh ក៏បានអញ្ជើញផ្ញើរសារទូរលេខ អបអរសាទរចំពោះរដ្ឋមន្រ្តីការបរទេសអូស្ត្រាលីលោកស្រី Marise Payne ផង ដែរ។

        ក្នុងសារទូរលេខអបអរសាទរទាំងនោះ ថ្នាក់ដឹកនាំវៀតណាមបានវាយតម្លៃ ខ្ពស់ចំពោះការរួមវិភាគទានកាន់តែសកម្មពីមួយថ្ងៃទៅមួយថ្ងៃរបស់អូស្ត្រាលីចំពោះតំបន់អាស៊ី-ប៉ាស៊ីហ្វិកនិងពិភពលោកទាំងមូល ព្រមទាំងអះអាងថា នឹងបន្ត សហប្រតិបតិ្តការយ៉ាងស្អិតរមួតដើម្បីរួមគ្នាពង្រឹងនិងពង្រីកទំនាក់ទំនងភាពជា ដៃគូយុទ្ធសាស្ត្ររវាងវៀតណាមនិងអូស្ត្រាលីអោយកាន់តែស៊ីជំរៅថែមទៀតផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ