(VOVWORLD) - ក្នុងឱកាសនៃទិវាបុណ្យជាតិលើកទី ៥៣ របស់ Botswana (៣០ កញ្ញា ១៩៦៦- ៣០ កញ្ញា២០១៩), នាថ្ងៃទី ២៩ ខែកញ្ញាឆ្នាំ ២០១៩ អគ្គលេខាបក្ស ប្រធានរដ្ឋ វៀតណាម លោក Nguyen Phu Trong បានអញ្ជើញផ្ញើសារទូរលេខអបអរសាទរដល់ប្រធានាធិបតី Botswana លោក Mokgweetsi Masisi។
នាថ្ងៃដដែល ឧបនាយករដ្ឋមន្រ្តីនិងជារដ្ឋមន្រ្តីការបរទេស លោក Pham Binh Minh បានអញ្ជើញផ្ញើសារទូរលេខអបអរសាទរដល់រដ្ឋមន្រ្តីការបរទេសនិងសហប្រតិបត្តិការអន្តរជាតិ Botswana លោក Unity Dow ផងដែរ៕