សារទូរលេខអបអរសាទរទិវាបុណ្យជាតិអាមេរិក

(VOV)_ក្នុងឱកាសរំលឹកខួបអនុស្សាវរីយ៍ លើកទី២៣៧ ទិវាបុណ្យជាតិ​អាមេរិ​ក​ ( ថ្ងៃទី ៤ កក្កដា ឆ្នាំ ១៧៧៦- ថ្ងៃទី ៤ កក្កដា ឆ្នាំ ២០១៣​ ) ក្នុងឱកាស​នេះដែរ ​ប្រធាន​រដ្ឋវៀតណាម លោក Truong Tan Sang  និងនាយករដ្ឋមន្ត្រី​វៀតណាម  Nguyen Tan Dung បានផ្ញើរសាទូរលេខអបអរសាទរ ចំពោះ​ប្រធានាធិបតីអាមេរិក លោក Barack Obama។

          ក៏ក្នុងឱកាសនេះដែរ ប្រធានរដ្ឋសភាវៀតណាមលោក Nguyen Sinh Hung ក៏បាន​ផ្ញើរសាទូរលេខអបអរសាទរ ចំពោះប្រធានព្រឹទ្ធសភា​អាមេរិក ​Joe Biden និងប្រធាន​រដ្ឋសភាអាមេរិក JohnBoehner ។

          នាថ្ងៃនេះដែរ រដ្ឋមន្ត្រី​ការបរទេសវៀតណាម Pham Binh Minh ក៏បាន​ផ្ញើរសា​ទូរ​លេខអបអរសាទរ ចំពោះរដ្ឋមន្ត្រីការបរទេសអាមេរិក John Kerry ​ផងដែរ៕ 

ប្រតិកម្មទៅវិញ

ផ្សេងៗ