សារធារណៈមតិមជ្ឈឹមបូព៌ាប្រឆាំងជំទាស់នឹងការសម្រេចចិត្តរបស់អាមេរិស្តីពីតំបន់ខ្ពង់រាប Golan

(VOVWORLD) - បន្តរលកនៃការប្រឆាំងជំទាស់កាយវិការរបស់អាមេរិកចំពោះតំបន់ខ្ពង់រាប Golan មានប្រទេសជាច្រើននៅតំបន់មជ្ឈឹមបូព៌ាកាលពីថ្ងៃទី ២៦ ខែមីនាបានសំដែងនូវគោលជំហររបស់ខ្លួនអំពីបញ្ហានេះ។
សារធារណៈមតិមជ្ឈឹមបូព៌ាប្រឆាំងជំទាស់នឹងការសម្រេចចិត្តរបស់អាមេរិស្តីពីតំបន់ខ្ពង់រាប Golan - ảnh 1 សារធារណៈមតិមជ្ឈឹមបូព៌ាប្រឆាំងជំទាស់នឹងការសម្រេចចិត្តរបស់អាមេរិស្តីពីតំបន់ខ្ពង់រាប Golan

អនុរដ្ឋមន្រ្តីក្រសួងការបរទេសគុយវ៉ែតលោក Khaled Al-Jarallah បាន      សម្តែងនូវ "ក្តីសោកស្តាយ" ចំពោះការដែលប្រធានាធិបតីអាមេរិកលោក Donald Trump ទទួលស្គាល់អធិបតេយ្យភាពជាផ្លូវការរបស់អ៊ីស្រាអែលលើតំបន់ខ្ពង់រាប Golan។ ទន្ទឹមនឹងនេះ លោកក៏បានសង្កត់ធ្ងន់ថាគុយវ៉ែតចាត់ទុកតំបន់ខ្ពង់រាប Golan  ជាផ្នែកមួយនៃទឹកដីរបស់ស៊ីរី។ នាថ្ងៃទី២៦ ខែមីនា ក្រសួងការបរទេស  Bahrain បានចេញសេចក្តីប្រកាសមួយដែលលើកច្បាស់ថា ព្រះរាជាណាចក្រ   Bahrain បានអះអាងអំពីគោលជំហរច្បាស់លាស់ស្តីពីការទទួលស្គាល់តំបន់ខ្ពង់រាប Golan  ដែលជាតំបន់មួយក្នុងទឹកដីរបស់ស៊ីរី ដែលធ្លាប់កាន់កាប់ដោយអ៊ីស្រាអែលកាលពីខែមិថុនាឆ្នាំ ១៩៦៧។ Bahrain បានអះអាងថា កាយវិការរបស់ អាមេរិកបានរារាំងរាល់កិច្ចខិតខំប្រឹងប្រែងសំដៅសម្រេចឲ្យបាននូវសន្តិភាពជាយូរអង្វែងនៅតំបន់មជ្ឈឹមបូព៌ា។ ប្រទេសកាតា ប៉ាឡេស្ទីន និងអ៊ីរ៉ង់ក៏បានសំដែងការគាំទ្រចំពោះស៊ីរីស្តីអំពីអធិបតេយ្យភាពរបស់តំបន់ខ្ពង់រាប Golan ផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ