ស៊ីរីប្រកាសបណ្ដាបេក្ខជនប្រធានាធិបតី
|
លោក Bashar Hafez Al Assad (TTXVN) |
(VOV)_តុលាការដ្ឋធម្មនុញ្ញកំពូលរបស់ស៊ីរី នាថ្ងៃទី ៤ ឧសភា បានទទួលស្គាល់ បេក្ខជនចំនួន៣រូប ក្នុងចំណោមមនុស្ស២៤នាក់ ដែលបានចុះឈ្មោះប្រជែងក្នុងការ
បោះឆ្នោតជ្រើសរើសប្រធានាធិបតី ដែលគ្រោងប្រព្រឹត្តទៅនាថ្ងៃទី ៣ មិថុនា ខាងមុខ
នេះ។ អ្នកនាំពាក្យរបស់តុលាការដ្ឋធម្មនុញ្ញកំពូល លោក Amjad Al Khadra បានអោយ
ដឹងថា៖ បន្ទាប់ពីពេលពិនិត្យមើលសំណុំឯកសារចំនួន២៤ ដែលចុះឈ្មោះប្រជែងក្នុង
ការបោះឆ្នោត តុលាកាបានទទួលស្គាល់បេក្ខជនចំនួន៣រូបគឺ៖ លោក Maher Abdel
Hafiz Hajjar , លោក Hassan Abdallah Al Nuri និងលោក Bashar Hafez Al Assad ដែលជាប្រធានាធិបតីកំពុងកាន់ដំណែង។ បណ្ដាមន្ត្រីរដ្ឋាភិបាលស៊ីរីបានបង្ហាញគំនិត
របស់ខ្លួនថា៖ លោក Bashar Hafez Al Assad មានលទ្ធភាពនឹងទទួលដំណែង ជាប្រធា នាធិបតីជាថ្មីម្ដងទៀតដែរ៕