សារព័ត៌មានកម្ពុជាផ្សាយព័ត៌មានអំពីសកម្មភាពបង្រៀនភាសាខ្មែរដោយ​ឥតគិតថ្លៃនៅវៀតណាម

(VOVWORLD) - យោងតាមកាសែត Khmer Times ថា វត្ត Ong Met ស្ថិតនៅសង្កាត់ទី ១ ទីក្រុងត្រាវិញ ខេត្តត្រាវិញក៏មានមនុស្សជាច្រើនមកសិក្សាផងដែរ។
សារព័ត៌មានកម្ពុជាផ្សាយព័ត៌មានអំពីសកម្មភាពបង្រៀនភាសាខ្មែរដោយ​ឥតគិតថ្លៃនៅវៀតណាម - ảnh 1វត្តនៅតំបន់ណាមបូវៀតណាមបើកថ្នាក់បង្រៀនភាសាខ្មែរដោយឥតគិតថ្លៃ

កាលពីថ្ងៃទី ៦ ខែកញ្ញា កាសែត Khmer Times របស់កម្ពុជាបានចុះផ្សាយអត្ថបទសរសេរក្រោមចំណងជើងថា "វត្តនៅតំបន់ណាមបូវៀតណាមបើកថ្នាក់បង្រៀនភាសាខ្មែរដោយឥតគិតថ្លៃ" ជាមួយនឹងរូបថតទេសភាពបរិវេណវត្ត Giong Lon (ឬវត្ត Co) នៅឃុំ Dai An ស្រុក Tra Cu ខេត្តត្រាវិញ ។ កាសែត Khmer Times បានឲ្យដឹងថា  “វត្តដែលមានអាយុកាល ៣០០ ឆ្នាំនេះ បានបើកថ្នាក់បង្រៀនអស់រយៈពេលជាង ១០ ឆ្នាំហើយ។ ជារៀងរាល់ឆ្នាំ សិស្សានុសិស្សប្រហែល ១០០ នាក់បានតាមសិក្សារយៈពេលប្រមាណ ៣ ខែ។ រដ្ឋអំណាចឃុំ ស្រុក និងខេត្តបានផ្ដល់ជូនសៀវភៅ”។ យោងតាមអត្ថបទ វត្តនេះបានទទួលស្វាគមន៍មនុស្សគ្រប់រូមមកសិក្សា ដោយមិនប្រកាន់វ័យ និងវណ្ណៈឡើយ។ ព្រះសង្ឃជាច្រើនអង្គមកពីខេត្ត Kien Giang និង An Giang ក៏មកសិក្សាដើម្បីពង្រីកចំណេះដឹងផងដែរ។ ទន្ទឹមនឹងនេះ យោងតាមកាសែត Khmer Times ថា វត្ត Ong Met ស្ថិតនៅសង្កាត់ទី ១ ទីក្រុងត្រាវិញ ខេត្តត្រាវិញក៏មានមនុស្សជាច្រើនមកសិក្សាផងដែរ។

បច្ចុប្បន្នខេត្តត្រាវិញ មានវត្តខ្មែរចំនួន ១៤៣ ដែលរៀបចំបង្រៀនអក្សរខ្មែរនារដូវក្តៅ ដោយទាក់ទាញសិស្សានុសិស្សចូលរួមយ៉ាងច្រើនកុះករ  ដែលជាសក្ខីភាពបញ្ជាក់ពីភាពជោគជ័យរបស់តំបន់ក្នុងការលើកតម្កើងប្រពៃណីវប្បធម៌ជាតិ។ នៅចុងបញ្ចប់នៃអត្ថបទសរសេរនេះ អ្នកនិពន្ធបានបញ្ជាក់ថា "រដ្ឋគាំទ្រ លើកទឹកចិត្ត និងបង្កលក្ខណៈងាយស្រួលដល់សិស្សានុសិស្សទៅសិក្សានៅតាមគ្រឹះស្ថានអប់រំទូទៅ ជាជនរួមជាតិខ្មែរ ដែលមានបំណងប្រាថ្នា និងតម្រូវការសិក្សាភាសាររបស់ជនជាតិខ្លួនផងដែរ៕ 

ប្រតិកម្មទៅវិញ

ផ្សេងៗ