សារព័ត៌មានកូរ៉េខាងត្បូងចុះផ្សាយព័ត៌មានជាច្រើនអំពីកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចវៀតណាម-កូរ៉េខាងត្បូង
(VOVWORLD) - សារព័ត៌មាន និងប្រព័ន្ធផ្សព្វផ្សាយកូរ៉េខាងត្បូងបានចុះផ្សាយព័ត៌មានជាច្រើន អំពីកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងពាណិជ្ជកម្មទ្វេភាគីក្នុងអំឡុងដំណើរទស្សនកិច្ចរបស់នាយករដ្ឋមន្ត្រីវៀតណាម លោក Pham Minh Chinh នៅប្រទេសកូរ៉េខាងត្បូង ចាប់ពីថ្ងៃទី ៣០ ខែមិថុនា ដល់ថ្ងៃទី ៣ ខែកក្កដា។
នាយករដ្ឋមន្ត្រី លោក Pham Minh Chinh អញ្ជើញធ្វើជាសាក្សីក្នុងពិធីប្រគល់កំណត់ហេតុកិច្ចសហប្រតិបត្តិការរវាងធុរកិច្ចវៀតណាម និងកូរ៉េ ខាងត្បូង ថ្ងៃទី ១ ខែកក្កដា ឆ្នាំ ២០២៤ (រូបថត៖ Duong Giang/TTXVN) |
យោងតាមកាសែត Korea Times, Newsis និង KBS, វេទិកាធុរកិច្ចវៀត ណាម-កូរ៉េខាងត្បូង ទាក់ទាញមន្ត្រីរដ្ឋាភិបាល ក្រសួង មូលដ្ឋាន និងធុរកិច្ចប្រមាណ ៥៣០ នាក់នៃប្រទេសទាំងពីរ។ វេទិកានេះត្រូវបានរៀបចំឡើងដើម្បីស្វែងរកដំណោះស្រាយបើកទូលាយការវិនិយោគ ការជួបប្រាស្រ័យ និងជំរុញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចទ្វេភាគី បន្ទាប់ពីកូរ៉េខាងត្បូង និង វៀតណាមបានបង្កើនទំនាក់ទំនងទៅជាភាពជាដៃគូយុទ្ធសាស្ត្រ លើគ្រប់ជ្រុងជ្រោយ ក្នុងឱកាសរំលឹកខួបលើកទី ៣០ នៃការបង្កើតទំនាក់ទំនងការទូតឆ្នាំ ២០២២។
ទីភ្នាក់ងារព័ត៌មាន Yonhap, Hankuk Kyongjae, mk.co.kr និងកាសែត Chosun Ilbo បានវាយតម្លៃថា រដ្ឋាភិបាលវៀតណាមបានធ្វើការយ៉ាងសកម្មដើម្បីទាក់ទាញការវិនិយោគនៅក្នុងឧស្សាហកម្ម semiconductor។ វេទិកាធុរកិច្ចវៀតណាម-កូរ៉េខាងត្បូង បានធ្វើជាសាក្សីការប្តេជ្ញាចិត្តរបស់មេដឹកនាំនយោបាយ និងធុរកិច្ចពីភាគីទាំងពីរក្នុងការសម្របសម្រួល ដោះស្រាយបញ្ហាប្រឈមនាពេលអនាគតសម្រាប់ប្រទេសទាំងពីរ។
ចំណែកឯកាសែតធុរកិច្ចកូរ៉េខាងត្បូងបានអត្ថាធិប្បាយថា វេទិកា និងកិច្ចព្រមព្រៀងដែលបានចុះហត្ថលេខាលើកនេះ បង្ហាញពីសក្តានុពលក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងកំណើនរួមរវាងវៀតណាម និងកូរ៉េខាងត្បូង។ លទ្ធផលនៃវេទិកានេះត្រូវបានរំពឹងថានឹងត្រួសត្រាយផ្លូវសម្រាប់ឱកាសអាជីវកម្មថ្មីៗ និងជំរុញទំនាក់ទំនងសេដ្ឋកិច្ចកាន់តែរឹងមាំរវាងប្រទេសទាំងពីរ៕