សារព័ត៌មានកូរ៉េខាងត្បូង​វាយតម្លៃខ្ពស់ចំពោះលទ្ធផលនៃដំណើរទស្សនកិច្ចរបស់នាយករដ្ឋមន្ត្រីវៀតណាម លោក​ Pham Minh Chinh

(VOVWORLD) - សារព័ត៌មានកូរ៉េខាងត្បូងបន្តវាយតម្លៃខ្ពស់ចំពោះលទ្ធផលនៃដំណើរទស្សនកិច្ចរបស់នាយករដ្ឋមន្ត្រីវៀតណាម លោក Pham Minh Chinh នៅប្រទេសកូរ៉េខាងត្បូងនាពេលថ្មីៗនេះ។ 

កាសែត Donga Ilbo បានចុះផ្សាយអត្ថបទក្រោមចំណងជើងថា “ជោគជ័យរបស់កូរ៉េខាងត្បូងគឺជាជោគជ័យរបស់វៀតណាម” ដែលបានសង្កត់ធ្ងន់ថា នៅក្នុងកិច្ចសន្ទនានៅវិទ្យាស្ថានស្រាវជ្រាវអាស៊ីនៃសាកលវិទ្យាល័យជាតិសេអ៊ូល លោកនាយករដ្ឋមន្ត្រី Pham Minh Chinh បាននិយាយថា រដ្ឋាភិបាលវៀតណាមតែងតែយកចិត្តទុកដាក់លើការេផ្លាស់ប្តូរនិងកិច្ចសហប្រតិបត្តិការជាមួយកូរ៉េខាងត្បូង។

សារព័ត៌មានកូរ៉េខាងត្បូង​វាយតម្លៃខ្ពស់ចំពោះលទ្ធផលនៃដំណើរទស្សនកិច្ចរបស់នាយករដ្ឋមន្ត្រីវៀតណាម លោក​ Pham Minh Chinh - ảnh 1នាយករដ្ឋមន្ត្រី Pham Minh Chinh ចូលរួមវេទិកាធុរកិច្ចវៀតណាម-កូរ៉េខាងត្បុង ថ្ងៃទី ១ ខែកក្កដា ឆ្នាំ ២០២៤។ រូបថត៖ VOV

ក្នុងពេលជាមួយគ្នានោះ កាសែត Hankuk Kyongjae បានចុះផ្សាយអត្ថបទ "ទីកន្លែងល្អសម្រាប់រោងចក្រ semiconductor" ដែលបានបញ្ជាក់ថា វៀតណាមកំពុងព្យាយាមទាក់ទាញការវិនិយោគនៅក្នុងវិស័យ semiconductor របស់កូរ៉េខាងត្បូង។ ក្នុងដំណើរទស្សនកិច្ចនៅកូរ៉េខាងត្បូង ចាប់ពីថ្ងៃទី៣០ ខែមិថុនា ដល់ថ្ងៃទី៣ ខែកក្កដា នាយករដ្ឋមន្ត្រី លោក Pham Minh Chinh បានជួបជាមួយប្រធានក្រុមហ៊ុន Samsung Electronics លោក Lee Jae-yong និងបានលើកឡើងអំពីផែនការទាក់ទាញការវិនិយោគក្នុងវិស័យ semiconductor ហើយបន្ទាប់មកបានទៅទស្សនារោងចក្រ semiconductor របស់ Samsung នៅ Pyeongtaek។ ខេត្ត Bac Giang របស់វៀតណាមត្រូវបានលើកឡើង ជាទីតាំងវិនិយោគជួរមុខ។ កាសែត Hankuk Kyongjae បានដកស្រង់សម្តីប្រធានក្រុមហ៊ុន Samsung លោក Lee Jae-yong ថា ក្រុមហ៊ុនគ្រោងនឹងវិនិយោគលើវិស័យអេក្រង់ ហើយក្នុងរយៈពេល ៣ ឆ្នាំខាងមុខ វៀតណាមនឹងក្លាយជាមូលដ្ឋានផលិតអេក្រង់ធំជាងគេបំផុតនៅលើពិភពលោក៕

ប្រតិកម្មទៅវិញ

ផ្សេងៗ