សារព័ត៌មានចូលរួមចំណែកក្នុងការអភិវឌ្ឍសេដ្ឋកិច្ច-សង្គម

(VOVWORLD) -  បណ្តាទីភ្នាក់ងារសារព័ត៌មានបន្តផ្សព្វផ្សាយយ៉ាងទូលំទូលាយនូវការអនុវត្តកម្មវិធីភារកិច្ចនយោបាយក្នុងខេត្ត ជាពិសេស ផ្សព្វផ្សាយព័ត៌មានពេញលេញនិងទាន់ពេលវេលាអំពីសមិទ្ធិ ផលអភិវឌ្ឍន៍សេដ្ឋកិច្ច - សង្គម សម្រស់វប្បធម៌នៃភូមិសាស្ត្រនិងប្រជា ជនខេត្ត ដល់សាធារណៈជនទាំងក្នុងនិងក្រៅខេត្ត។

សារព័ត៌មានចូលរួមចំណែកក្នុងការអភិវឌ្ឍសេដ្ឋកិច្ច-សង្គម - ảnh 1ទិដ្ឋភាពនៃពិធីជួបសំណេះសំណាលភ្នាក់ងារសារព័ត៌មានក្នុងឱកាសខួបលើកទី ៩៦ នៃទិវាសារព័ត៌មានបដិវត្តវៀតណាមនៅទីស្នាក់ការនៃគណៈកម្មាធិការបក្សខេត្ត Nam Dinh (រូបថត៖ TTXVN)

ក្នុងឱកាសរំលឹកខួបអនុស្សាវរីយ៍លើកទី ៩៦ នៃទិវាសារព័ត៌មានបដិវត្តវៀតណាម (២១ មិថុនា ១៩២៥ - ២១ មិថុនា ២០២១) ថ្នាក់ដឹកនាំរបស់មូលដ្ឋានជាច្រើននៅទូទាំងប្រទេសបានរៀបចំពិធីជួបសំណេះសំណាល កោតសរសើរនិងទទួលស្គាល់ការរួមចំណែករបស់បណ្តាញសារព័ត៌មាននិងអ្នកសារព័ត៌មាន ដែលបានផ្សព្វផ្សាយទាន់ពេលវេលានូវព្រឹត្តិការណ៍នយោបាយ សង្គម សេដ្ឋកិច្ច សន្តិសុខនិងការពារជាតិនៃមូលដ្ឋាន។

នៅក្នុងជំនួបជាមួយភ្នាក់ងារសារព័ត៌មានមជ្ឈឹមដែលប្រចាំតំបន់ អនុលេខាធិការអចិន្ត្រៃយ៍នៃគណៈកម្មាធិការបក្សខេត្ត ប្រធានក្រុមប្រឹក្សាប្រជាជនខេត្ត Nam Dinh លោក Le Quoc Chinh បានស្នើថា បណ្តាទីភ្នាក់ងារសារព័ត៌មានបន្តផ្សព្វផ្សាយយ៉ាងទូលំទូលាយនូវការអនុវត្តកម្មវិធីភារកិច្ចនយោបាយក្នុងខេត្ត ជាពិសេស ផ្សព្វផ្សាយព័ត៌មានពេញលេញនិងទាន់ពេលវេលាអំពីសមិទ្ធិផលអភិវឌ្ឍន៍សេដ្ឋកិច្ច - សង្គម សម្រស់វប្បធម៌នៃភូមិសាស្ត្រនិងប្រជាជនខេត្ត ដល់សាធារណៈជនទាំងក្នុងនិងក្រៅខេត្ត។

នៅក្នុងពិធីជួបសំណេះសំណាលនាឱកាសទិវាសារព័ត៌មានបដិវត្តវៀតណាម (២១ មិថុនា) និងប្រគល់រង្វាន់សារព័ត៌មានខេត្ត លើកទី៤ តំណាងថ្នាក់ដឹកនាំខេត្ត Quang Tri  បានកោតសរសើរនិងអបអរសាទរចំពោះសមិទ្ធិផលរបស់ក្រុមអ្នកសារព័ត៌មានក្នុងតំបន់ដែលបានខិតខំប្រឹងប្រែងអស់ពីសមត្ថភាព ចូលរួមចំណែកយ៉ាងសកម្មក្នុងការតម្រង់ទិសព័ត៌មាន ការឆ្លុះបញ្ចាំងទាន់ពេលវេលា ពីព្រឹត្តិការណ៍នយោបាយ សកម្មភាពសេដ្ឋកិច្ច សង្គម សន្តិសុខនិងការការពារមូលដ្ឋានជាដើម៕

ប្រតិកម្មទៅវិញ

ផ្សេងៗ