សារព័ត៌មានជាកាណាល់ផ្សព្វផ្សាយដែលបញ្ជូនបំណងប្រាថ្នារបស់អ្នកបោះឆ្នោតទៅដល់រដ្ឋសភា

(VOVWORLD) - លោកស្រីប្រធានរដ្ឋសភាសង្កត់ធ្ងន់ថា សារព័ត៌មានជាកាណាល់ផ្សព្វផ្សាយដើម្បីបញ្ជូនបំណងប្រាថ្នានិងសំណើររបស់អ្នកបោះឆ្នោតទៅដល់រដ្ឋសភា រួមចំណែកកសាងទំនាក់ទំនងជិតស្និទ្ធរវាងរដ្ឋសភាជាមួយអ្នកបោះឆ្នោត។ 
សារព័ត៌មានជាកាណាល់ផ្សព្វផ្សាយដែលបញ្ជូនបំណងប្រាថ្នារបស់អ្នកបោះឆ្នោតទៅដល់រដ្ឋសភា - ảnh 1 ប្រធានរដ្ឋសភាលោកស្រី Nguyen Thi Kim Ngan សំណេះសំណាលជាមួយថ្នាក់ដឹកនាំស្ថាប័នសារព័ត៌មាន


នារសៀលថ្ងៃទី២៩ មករា នៅរដ្ឋធានីហាណូយ ប្រធានរដ្ឋសភាវៀតណាមលោកស្រី Nguyen Thi Kim Ngan បានអញ្ជើញជួបប្រាស្រ័យជាមួយថ្នាក់ដឹកនាំស្ថាប័នគ្រប់គ្រងសារព័ត៌មានថ្នាក់មជ្ឈឹម និងថ្នាក់ដឹកនាំ អ្នកយកព័ត៌មានស្ថាប័នសារព័ត៌មាននានាទៀតផង។ លោកស្រីប្រធានរដ្ឋសភាសង្កត់ធ្ងន់ថា សារព័ត៌មានជាកាណាល់ផ្សព្វផ្សាយដើម្បីបញ្ជូនបំណងប្រាថ្នានិងសំណើររបស់អ្នកបោះឆ្នោតទៅដល់រដ្ឋសភា រួមចំណែកកសាងទំនាក់ទំនងជិតស្និទ្ធរវាងរដ្ឋសភាជាមួយអ្នកបោះឆ្នោត។ លោកស្រី Nguyen Thi Kim Ngan មានបំណងថា ស្ថាប័នសារព័ត៌មានទាំងអស់បន្តពង្រីកនូវការឆ្នៃប្រឌិត ផ្លាស់ប្ដូរថ្មីនាពេលខាងមុខ។

“ស្ថាប័នសារព័ត៌មានត្រូវផ្គត់ផ្គង់នូវព័ត៌មាន អត្ថបទសរសេរស្ដីពីខ្លឹមសារនានាដែលត្រូវបានរដ្ឋសភាលើកយកមកពិភាក្សានិងអនុម័ត។ ស្ថាប័នសារព័ត៌មានត្រូវជាកាណាល់ផ្សព្វផ្សាយគោលនយោបាយ ធ្វើឲ្យប្រជាជនយល់ដឹងនិងគាំទ្រគោលនយោបាយ បង្កើតឡើងការស្រុះចិត្តគំនិតក្នុងសង្គម ដើម្បីអនុវត្តប្រកបដោយជោគជ័យនូវគោលនយោបាយ ច្បាប់ និងសេចក្ដីសំរេចចិត្តរបស់រដ្ឋសភា”៕

ប្រតិកម្មទៅវិញ

ផ្សេងៗ