សារព័ត៌មានជាតិនិងអន្តរជាតិផ្សព្វផ្សាយអំពីមហាសន្និបាតលើកទី១២របស់បក្សកុម្មុយនិស្តវៀតណាម
(VOVworld)-នាថ្ងៃទី២០មករា លើទំព័រដើមនៃកាសែតធំៗនៅវៀតណាមបាន ចេញផ្សាយដោយដំណាលគ្នានូវចំណងជើង “អំណរសាទរមហាសន្និបាតលើក
ទី ១២របស់បក្សកុម្មុយនិស្តវៀតណាម”។កាសែត Nhan Dan បានចេញផ្សាយ
អត្ថបទមានចំណងជើងថា “កំណាត់ផ្លូវដ៏រុងរឿងរបស់បក្ស”។ កាសែត Quan
doi nhan dan ក៏បានចេញផ្សាយអត្ថបទមានចំណងជើងថា “បក្សកុម្មុយនិស្តវៀត ណាមតាមរយៈបណ្តាមហាសន្និបាត”។ក្នុងពេលជាមួយគ្នានោះ កាសែត Tin tuc នៃទីភ្នាក់ងារសារព័ត៌មានវៀតណាម បានមានអត្ថបទអះអាងថា មហាសន្និបាត លើកទី១២របស់បក្សកុម្មុយនិស្តវៀតណាមជាគោលនយោបាយរបស់បក្សនិង បំណងប្រាថ្នារបស់ប្រជាជន។
ក៏ក្នុងឱកាសនេះដែរ កាសែតជាច្រើននៅប្រទេសចិនដូចជា ស៊ីនហួរបាន ជូនដំណឹងដោយសម្បូបែបស្តីពីកិច្ចការត្រៀមរៀបចំក៏ដូចជារបៀបវារៈនៃមហា សន្និបាតលើកទី១២របស់បក្សកុម្មុយនិស្តវៀតណាម ដែលក្នុងនោះបានចេញ ផ្សាយអត្ថបទមានចំណងជើងថា “ហេតុអ្វីមហាសន្និបាតលើកទី១២របស់បក្ស
កុម្មុយនិស្តវៀតណាមទទួលបានការយកចិត្តទុកដាក់ជាច្រើន”។ អត្ថបទនេះបាន សង្កត់ធ្ងន់ទៅលើកិច្ចការផ្លាស់ប្តូរថ្មីនៅវៀតណាមដែលទទួលបានការវិវឌ្ឍន៍ ដោយ
ឥតឈប់ឈរ ព្រមទាំងបញ្ជាក់ថា គោលមាគ៌ារបស់វៀតណាមគឹសមស្រប ទៅនឹង
សំណូមពរជាក់ស្តែងនិងនិន្នាការអភិវឌ្ឍរបស់ប្រវត្តិសាស្ត្រ។ ប្រការនេះ ជួយឲ្យ
ប្រជាជនវៀតណាមមានជំនឿជាក់យ៉ាងខ្លាំងទៅលើគោលមាគ៌ាសង្គម និយមផង
ដែរ៕