សារព័ត៌មានជប៉ុនចុះផ្សាយយ៉ាងលំអិតអំពីដំណើរទស្សនកិច្ចនៅវៀតណាម របស់លោកនាយករដ្ឋមន្រ្តី Suga Yoshihide
(VOVWORLD) - លោកនាយករដ្ឋមន្រ្តី Suga Yoshihide បានវាយតម្លៃថា ប្រទេស អាស៊ីអាគ្នេយ៍មួយចំនួន ជាពិសេសគឺវៀតណាមបានគ្រប់គ្រងជម្ងឺរាតត្បាត Covid-19 យ៉ាងល្អ ហេតុដូច្នេះលោកបានជ្រើសរើសវៀតណាមជាប្រទេស ដំបូងគេដើម្បីមកបំពេញទស្សនកិច្ចក្នុងនាមជានាយករដ្ឋមន្រ្តីជប៉ុន។
នាយករដ្ឋមន្រ្តីជប៉ុនលោក Suga Yoshihide។ (រូបថត៖ Reuters) |
នាថ្ងៃទី១៣ តុលា សារព័ត៌មានជប៉ុនបានចុះផ្សាយថា នាយករដ្ឋមន្រ្តី ប្រទេសនេះលោក Suga Yoshihide នឹងអញ្ជើញមកបំពេញទស្សនកិច្ចនៅ វៀតណាមនិងឥណ្ឌូនេស៊ីក្នុងរយៈពេល៤ថ្ងៃចាប់ពីថ្ងៃទី១៨ តុលា ក្នុងនោះ លោកនាយករដ្ឋមន្រ្តីទំនងជាមកបំពេញទស្សនកិច្ចជាផ្លូវការនៅវៀតណាមក្នុងថ្ងៃទី១៨និងថ្ងៃទី១៩តុលា។ នេះជាដំណើរទស្សនកិច្ចនៅឯបរទេសលើកដំបូង របស់លោក Suga ក្រោយពីចូលកាន់តំណែងកាលពីថ្ងៃទី១៦ កញ្ញា កន្លង ទៅ។ លោកនាយករដ្ឋមន្រ្តី Suga Yoshihide បានវាយតម្លៃថា ប្រទេស អាស៊ីអាគ្នេយ៍មួយចំនួន ជាពិសេសគឺវៀតណាមបានគ្រប់គ្រងជម្ងឺរាតត្បាត Covid-19 យ៉ាងល្អ ហេតុដូច្នេះលោកបានជ្រើសរើសវៀតណាមជាប្រទេស ដំបូងគេដើម្បីមកបំពេញទស្សនកិច្ចក្នុងនាមជានាយករដ្ឋមន្រ្តីជប៉ុន។ គួរ បញ្ជាក់បន្ថែមទៀតថា អតីតនាយករដ្ឋមន្រ្តីជប៉ុនលោក Abe Shinzo បន្ទាប់ពីចូលកាន់តំណែងកាលពីឆ្នា២០១២ ក៏បានជ្រើសរើសវៀតណាម ជាប្រទេសអញ្ជើញមកបំពេញទស្សនកិច្ចដំបូងគេផងដេរ។ ដំណើរទស្សនកិច្ចលើក នេះគឺសំដៅបង្កើនទំនាក់ទំនងទ្វេភាគីជាមួយវៀតណាម ព្រមទាំងជំរុញ ទំនាក់ទំនងរវាងជប៉ុនជាមួយប្រទេសអាស៊ាននានា ដើម្បីសន្តិភាពនិងស្ថិរ ភាពក្នុងតំបន់ ជាពិសេសគឺក្នុងបរិបទដែលភាពតានតឹងរវាងអាមេរិកនិង ចិននៅតំបន់សមុទ្រខាងកើតកាន់តែកើនឡើងពីមួយថ្ងៃទៅមួយថ្ងៃ។
នៅក្នុងដំណើរទស្សនកិច្ចលើកនេះ លោកនាយករដ្ឋមន្រ្តី Suga Yoshihide គ្រោងនឹងជួបពិភាក្សាការងារជាមួយថ្នាក់ដឹកនាំជាន់ខ្ពស់វៀត ណាមនិងឥណ្ឌូនេស៊ីអំពីខ្លឹមសារសំខាន់មួយចំនួន ក្នុងនោះមានការបង្កើន កិច្ចសហប្រតិបត្តិការជាមួយវៀតណាមនិងឥណ្ឌូនេស៊ីសំដៅឆ្ពោះទៅរកតំបន់មហាសមុទ្រឥណ្ឌា-ប៉ាស៊ីហ្វិកប្រកបដោយសេរីភាពនិងបើកចំហ៕