សារព័ត៌មានជប៉ុនបានផ្សាយព័ត៌មានយ៉ាងជាក់ច្បាស់អំពីដំណើរទស្សនកិច្ចរបស់នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Xuan Phuc

(VOVWORLD) -  នាថ្ងៃទី៨ខែតុលា បណ្តាញផ្សព្វផ្សាយជប៉ុន បានផ្សាយព័ត៌មានយ៉ាងជាក់ច្បាស់ អំពីជំនួបពិភាក្សាជាន់ខ្ពស់ រវាងនាយករដ្ឋមន្ត្រីជប៉ុន លោក Shizo Abe និងនាយករដ្ឋមន្ត្រីរដ្ឋាភិបាលវៀតណាម លោក Nguyen Xuan Phuc។

សារព័ត៌មានជប៉ុនបានផ្សាយព័ត៌មានយ៉ាងជាក់ច្បាស់អំពីដំណើរទស្សនកិច្ចរបស់នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Xuan Phuc - ảnh 1នាយករដ្ឋមន្ត្រីវៀតណាមលោក Nguyen Xuan Phuc និងនាយករដ្ឋមន្ត្រីជប៉ុន លោក Shizo Abe នៅក្នុងសន្និសីទសារព័ត៌មាន 

ក្នុងពេលជាមួយគ្នានោះ នាយករដ្ឋមន្ត្រីវៀតណាម Nguyen Xuan Phuc បានលើកឡើងថា ភាគីទាំងពីរបានអះអាងនូវភាពចាំបាច់ត្រូវធានាសន្តិភាព សន្តិសុខនាវា ចរណ៍និងសេរីភាពក្នុងការធ្វើនាវាចរណ៍នៅក្នុងសមុទ្រខាងកើត។

ទាក់ទងដល់កិច្ចព្រមព្រៀងគ្រប់ជ្រុងជ្រោយ និងជឿនលឿនសម្រាប់ភាពជាដៃគូអន្តរប៉ាស៊ីហ្វិក (CPTPP) អត្ថបទដែលមានចំណងជើងថា “កិច្ចសន្ទនារវាងនាយករដ្ឋមន្រ្តី Abe ជាមួយនាយករដ្ឋមន្ត្រីវៀតណាម៖ បង្កើនកិច្ចសហប្រតិបត្តិការដើម្បីជម្រុញឲ្យ CPTPP មានសុពលភាពយ៉ាងឆាប់ៗ” បានចុះផ្សាយលើគេហទំព័រទូរទស្សន៍ NHK បានលើកឡើងថា ថ្នាក់ដឹកនាំទាំងពីរបានឯកភាពបង្កើនកិច្ចសហប្រតិបត្តិការសំដៅជម្រុញការធ្វើសេរីភាវូបនីយកម្មពាណិជ្ជកម្ម និងធ្វើឱ្យ CPTPP មានប្រសិទ្ធិភាពក្នុងពេលឆាប់ៗ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ