សារព័ត៌មានជប៉ុនវាយតម្លៃខ្ពស់ចំពោះដំណើរទស្សនកិច្ចនៅជប៉ុនរបស់នាយករដ្ឋមន្រ្តីវៀតណាម
(VOVWORLD) - នាយប់ថ្ងៃទី៦ ខែតុលា សារព័ត៌មានជប៉ុនបានចុះផ្សាយបទឆ្លើយសម្ភាសន៍ របស់នាយករដ្ឋមន្រ្តីរដ្ឋាភិបាលវៀតណាមលោក Nguyen Xuan Phuc ក្នុង ឱកាសអញ្ជើញមកចូលរួមកិច្ចប្រជុំជាន់ខ្ពស់មេគង្គ-ជប៉ុនលើកទី១០និងបំពេញ ទស្សនកិច្ចជាផ្លូវការនៅជប៉ុន។
នាយករដ្ឋមន្រ្តីរដ្ឋាភិបាលវៀតណាមលោក Nguyen Xuan Phuc (រូបថត៖ TTXVN) |
ក្នុងអត្ថបទសរសេរក្រោមចំណងជើងថា “វៀតណាមសម្ដែងនូវក្ដីសង្ឃឹមថា ជប៉ុនបន្តបង្ហាញតួនាទីរបស់ខ្លួនក្នុងបញ្ហាសមុទ្រខាងកើត” នោះទីភ្នាក់ងារសារព័ត៌មាន Kyodo បានដកស្រង់ប្រសាសន៍របស់នាយករដ្ឋមន្រ្តីលោក Nguyen Xuan Phuc ឲ្យ ដឹងថា ជប៉ុនមានទស្សនៈរួមជាមួយ វៀតណាម ហើយបានរួមចំណែកទៅក្នុងការ ធានាសន្តិភាពនិងស្ថិរភាពនៅសមុទ្រខាងកើត។ ទាក់ទិនដល់ការបង្កើនបរិមាណ ប្រទេសចូលរួមកិច្ចព្រមព្រៀង CPTPP បន្ទាប់ពីអាមេរិកដកខ្លួនចេញពីកិច្ចព្រម ព្រៀង TPP នោះ នាយករដ្ឋមន្រ្តីលោក Nguyen Xuan Phuc បានចាត់ទុកថា បញ្ហានេះត្រូវបានលើកយកមកពិភាក្សាដោយឈរលើការស្រុះចិត្តគំនិតរបស់ ភាគីទាក់ទិនទាំងអស់ បន្ទាប់ពីកិច្ចព្រមព្រៀងចូលជាធរមាន។
ចំណែកឯកាសែតអេឡិចត្រូនិក Nikkei បានរំលេចចេញបញ្ហា CPTPP ដោយអត្ថបទក្រោមចំណងជើងថា “នាយករដ្ឋមន្រ្តីវៀតណាម៖ អនុម័តលើ TPP ១១ នាខែវិច្ឆិកា ដើម្បីចូលជាធរមានយ៉ាងឆាប់ៗ”។ នាយករដ្ឋមន្រ្តីលោក Nguyen Xuan Phuc បានឲ្យដឹងថា រដ្ឋសភាវៀតណាមគ្រោងនឹងអនុម័តលើកិច្ចព្រម ព្រៀង CPTPP នាខែវិច្ឆិកាខាងមុខ។ លោកចាត់ទុកថា ការចូលរួម CPTPP នាំ មកនូវផលប្រយោជន៍ដ៏ធំធេង ហើយសង្ឃឹមថា កិច្ចព្រមព្រៀងនេះនឹងមាន សមាជិកចូលរួមបន្ថែមទៀតផងដែរ៕