សារព័ត៌មានជាស្ពានតភ្ជាប់ដ៏សំខាន់រវាងរដ្ឋសភាជាមួយអ្នកបោះឆ្នោត

(VOVWORLD) - នាថ្ងៃទី១៩ មិថុនា នៅរដ្ឋធានីហាណូយ ខុទ្ទកាល័យរដ្ឋសភាវៀតណាមបានសហការជាមួយកាសែត Dai bieu nhan dan (តំណាងប្រជាជន) រៀបចំសិក្ខាសាលាវិទ្យាសាស្ត្រដោយប្រធានបទ “សារព័ត៌មានជាមួយសកម្មភាពក្នុងសម័យប្រជុំរដ្ឋសភា”។ 
សារព័ត៌មានជាស្ពានតភ្ជាប់ដ៏សំខាន់រវាងរដ្ឋសភាជាមួយអ្នកបោះឆ្នោត - ảnh 1ទិដ្ឋភាពនៃសិក្ខាសាលានេះ (រូបថត៖ daibieunhandan.vn) 

បណ្ដាតំណាងបានឯកភាពថា ដោយមានការចូលរួមជូនដំណឹង ផ្សព្វផ្សាយព័ត៌មានដោយទាន់ពេលវេលារបស់ស្ថាប័នសារព័ត៌មាននានា គឺសកម្មភាពក្នុងសម័យប្រជុំរដ្ឋសភាទទួលបានការយកចិត្តទុកដាក់ ការតាមដាននិងការគាំទ្ររបស់ប្រជាជន។ តំណាងជាច្រើននាក់ក៏ចាត់ទុកថា រដ្ឋសភាចាំបាច់ត្រូវចេញផ្សាយបទបញ្ញាត្តិស្ដីពីការងារសារព័ត៌មានដើម្បីបម្រើសកម្មភាពរបស់រដ្ឋសភាប្រកបដោយប្រសិទ្ធភាព។ អ្នកកាសែត Dong Manh Hung ប្រធានគណៈកម្មការព្រឹត្តិការណ៍ វិទ្យុសម្លេងវៀតណាម បានលើកមតិថា៖

“ដើម្បីឃោសនាសំរាប់សម័យប្រជុំរដ្ឋសភាឲ្យបានល្អបំផុត គឺស្ថាប័នសារព័ត៌មានចាំបាច់ត្រូវបង្កើតក្រុមអ្នកយកព័ត៌មានដោយឡែកមួយសំរាប់អាណត្តិរដ្ឋសភានីមួយៗ។ ដូច្នះហើយ ក្រុមអ្នកយកព័ត៌មាននោះនឹងយល់អំពីរដ្ឋសភា ហើយជូនដំណឹងព័ត៌មានស្ដីពីរដ្ឋសភាឲ្យបានត្រឹមត្រូវបំផុត។ ស្ថាប័នសារព័ត៌មានចំណុះរដ្ឋសភាក៏គប្បីបង្កើតក្រុមអ្នកយកព័ត៌មានសភា ដើម្បីតាមរយៈក្រុមនេះ ស្ថាប័ននានាចំណុះរដ្ឋសភាអាចផ្លាស់ប្ដូរព័ត៌មានយ៉ាងលឿននិងបើកចំហ”។

អគ្គលេខាធិការ ប្រធានខុទ្ទកាល័យរដ្ឋសភាលោក Nguyen Hanh Phucអះអាងថា ការទាក់ទងរវាងគ្នារដ្ឋសភានិងអ្នកបោះឆ្នោតជាមួយស្ថាប័នសារព័ត៌មានគឺសំខាន់ណាស់។ ដោយហេតុនេះ គួរតែបន្តអនុវត្តន៍ទាំងការផ្សាយសម្លេងនិងការផ្សាយទូរទស្សន៍ដោយផ្ទាល់ ដើម្បីព័ត៌មានពីសាលប្រជុំទៅដល់នឹងអ្នកបោះឆ្នោតប្រកបដោយលឿន គ្រប់គ្រាន់និងត្រឹមត្រូវបំផុត។ លោក Nguyen Hanh Phuc បានឲ្យដឹងថែមទៀថា៖

“នាពេលកន្លងទៅ ផ្នែកសារព័ត៌មានបានធ្វើសកម្មភាពល្អណាស់។ ការទាក់ទងគ្នារវាងសមាជិកសភាជាមួយអ្នកយកព័ត៌មាន ក៏បើកចំហរ ហើយរួសរាយរាក់ទាក់ជាងមុនដែរ។ សង្ឃឹមថា នាពេលខាងមុខ ផ្នែកសារព័ត៌មានបន្តមានការផ្លាស់ប្ដូរថ្មី ដើម្បីបំពេញការងារឃោសនាចំពោះអ្នកបោះឆ្នោតឲ្យបានល្អជាង”៕

ប្រតិកម្មទៅវិញ

ផ្សេងៗ