សារព័ត៌មាននិងប្រព័ន្ធផ្សព្វផ្សាយឡាវបានចុះផ្សាយយ៉ាងច្បាស់ត្រដែតនូវដំណើរទស្សនកិច្ចមិត្តភាពជាផ្លូវការនៅឡាវរបស់ប្រធានរដ្ឋសភាវៀតណាម

(VOVWORLD) - កាសែត Pasaxon យោធា និងសន្តិសុខបានចុះផ្សាយលើទំព័រមុខ នូវសកម្មភាពចូលរួមពិធីបើកសម្ពោធគម្រោងសាងសង់សួនមិត្តភាព ឡាវ-វៀត ណាម របស់ប្រធានរដ្ឋសភាវៀតណាម Vuong Dinh Hue និងប្រធានរដ្ឋសភាឡាវ Saysomphone Phomvihane ក្នុងរដ្ឋធានីវៀងច័ន្ទ។ 

នៅព្រឹកថ្ងៃទី ១៦ ឧសភា នៅទំព័រមុខនៃកាសែតធំៗ វិទ្យុជាតិ និងទូរទស្សន៍ជាតិបានបន្តចុះផ្សាយព័ត៌មាន អត្ថបទអំពីសកម្មភាពរបស់គណៈប្រតិភូ ក៏ដូចជាព្រឹត្តិការណ៍ជុំវិញដំណើរទស្សនកិច្ចនៅឡាវរបស់ប្រធានរដ្ឋសភាវៀតណាម លោក Vuong Dinh Hue។ កាសែត Pasaxon យោធា និងសន្តិសុខបានចុះផ្សាយលើទំព័រមុខ នូវសកម្មភាពចូលរួមពិធីបើកសម្ពោធគម្រោងសាងសង់សួនមិត្តភាពឡាវ-វៀតណាម របស់ប្រធានរដ្ឋសភាវៀតណាម Vuong Dinh Hue និងប្រធានរដ្ឋសភាឡាវ Saysomphone Phomvihane ក្នុងរដ្ឋធានីវៀងច័ន្ទ។ អត្ថបទបានអះអាងថា នេះគឺជាគម្រោងដែលមានសារៈសំខាន់ ដែលជានិមិត្តរូបនៃទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការលើគ្រប់ជ្រុងជ្រោយរវាងបក្ស រដ្ឋ និងប្រជាជនទាំងពីរ ដោយមានការយកចិត្តទុកដាក់ជាពិសេស និងរាល់ការណែនាំផ្ទាល់របស់ការិយាល័យនយោបាយនៃប្រទេសទាំងពីរ។

នាថ្ងៃដដែល នៅលើកាសែត Vietiane Times ដែលបោះពុម្ពផ្សាយជាភាសាអង់គ្លេសដ៏ធំបំផុតរបស់ឡាវ កាសែតជាតិឡាវ កងទ័ពឡាវបានចុះផ្សាយនៅលើទំព័រមុខបទសម្ភាសន៍ជាមួយប្រធានរដ្ឋសភាឡាវ លោក Saysomphone Phomvihane អំពីសកម្មភាពដ៏មានអត្ថន័យនៃប្រទេសទាំងពីរ ក្នុងឱកាសរំលឹកខួបលើកទី ៦០ នៃការបង្កើតទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរ ខួបលើកទី ៤៥ នៃការចុះហត្ថលេខាលើសន្ធិសញ្ញាមិត្តភាព និងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យឡាវ-វៀតណាម។

អត្ថបទមួយចំនួនទៀតលើកាសែតប្រជាជនឡាវវិភាគកិច្ចសហប្រតិបត្តិការរវាងឡាវនិងវៀតណាមក្នុងសម័យសង្រ្គាមរំដោះជាតិ។ អត្ថបទនេះបានអះអាងថា កិច្ចសហប្រតិបត្តិការយុទ្ធសាស្ត្រនៃប្រទេសទាំងពីរនាគ្រាអតីតកាលជាមូលដ្ឋានគ្រឹះដ៏រឹងមាំសម្រាប់កិច្ចសហប្រតិបត្តិការលើគ្រប់ជ្រុងជ្រោយ និងបន្តអភិវឌ្ឍនាពេលអនាគត៕

ប្រតិកម្មទៅវិញ

ផ្សេងៗ