សារព័ត៌មានបារាំងរិះគន់យ៉ាងខ្លាំងក្លារបស់ចិននៅសមុទ្រខាងកើត


សារព័ត៌មានបារាំងរិះគន់យ៉ាងខ្លាំងក្លារបស់ចិននៅសមុទ្រខាងកើត - ảnh 1
សារព័ត៌មានបារាំងរិះគន់យ៉ាងខ្លាំងក្លារបស់ចិននៅសមុទ្រខាងកើត (Image: Vietnam+)

(VOVworld) – នាពេលថ្មីៗនេះ កាសែតធំៗជាច្រើនរបស់បារាំងបន្តចុះផ្សាយ អត្ថបទសរសេរប្រឆាំងជំទាស់អំពើខុសឆ្គងរបស់ចិននៅសមុទ្រខាងកើតនិង
ការដែល ចិនដាក់ស្ថានីខួង  Haiyang Shiyou 981 ដោយខុសច្បាប់ក្នុងតំបន់
សេដ្ឋកិច្ចផ្តាច់មុខ និងតំបន់ខ្ពង់រាបបាតសមុទ្ររបស់វៀតណាម ក៏ដូចជា សកម្មភាពបន្តដាក់ស្ថានីយ៍ខួង​ថ្មីនៅសមុទ្រខាងកើតផងដែរ។ នាថ្ងៃទី ២០
មិថុនា កាសែត  Le Figaro បានចុះផ្សាយ អត្ថបទសរសេរក្រោមចំណងជើង
ថា៖ “ចិនបណ្តាលជំលោះខាងអធិបតេយ្យភាពអំពី កោះសមុទ្រជាមួយ
វៀតណាម” បានសង្កត់ធ្ងន់ថា៖ ការដែលចិនដាក់ស្ថានីយ៍ខួង Haiyang Shiyou
981 ដោយខុសច្បាប់នៅសមុទ្រខាងកើតតគឺជាមូលហេតុដែលបណ្តាលឲ្យ
មានការធ្វើបាតុកម្មប្រឆាំងជំទាស់ចិននៅវៀតណាម។ នាថ្ងៃដ៏ដែលក្នុង
អត្ថបទ “ដើម្បីប្រេងឧស្ម័ន្ធ៖ ចិនចង់ដាក់ស្ថានីយ៍ខួងចំនួន ៤ ស្ថិតជិតនឹង
បណ្ដាប្រជុំកោះជំលោះជាមួយហាណូយ” កាសែតមនុស្សធម៌ (L’Hummanite)
បានអះអាងថា៖ អំពើ របស់ចិនកាន់តែបង្ហាញនូវមហិច្ឆតាខាងដែនដីនៅ
តំបន់ដែនសមុទ្ររួមជាមួយប្រទេសជិតខាងនានា។ កាសែតក៏បានដកស្រង
សេចក្តីថ្លែងការខុសឆ្គងនិងការសាកល្បងជាមួយសហគមន៍អន្តរជាតិរបស់
អ្នកនាំពាក្យក្រសួងការបរទេសចិន លោកស្រី Hua Chunying ផងដែរ។

ក្នុងពេលនោះ នាថ្ងៃទី ២៣ មិថុនា កាសែត “ពិភពលោក” (Le Monde) បានចុះ
ផ្សាយ លើទំព័រទី ១ បទសរសេររបស់អ្នកយកព័ត៌មានប្រចាំនៅអាស៊ី-អាគ្នេយ៍
លោក Bruno Phillip ដែលទើបនឹងមានដំណើទស្សនកិច្ចនៅតំបន់ដែលចិនដាក់
ស្ថានីយ៍ខួង Haiyang Shiyou 981 ដោយខុសច្បាប់ក្នុងតំបន់សេដ្ឋកិច្ចផ្តាច់មុខនិង
តំបន់ខ្ពង់រាបបាត សមុទ្ររបស់វៀតណាម។ ក្នុងបទយកការណ៍ក្រោមជំណង
ជើងថា៖ “ការប្រដេញនៅ ប្រជុំកោះ Hoang Sa” អ្នកយកព័ត៌មាន Bruno Phillip ក្នុងឋានៈជាអ្នកសាក្សីលើនាវានៃប៉ូលីសសមុទ្រវៀតណាមបានពណ៌នាជាក់
ស្តែងការដែលចិនបានប្រដេញគំរាមកំហែងនាវារបស់វៀតណាមនិងភាពអង់
អាចក្លាហាននៃកំលាំងប៉ូលីរបស់វៀតណាម។

ក្នុងសប្តាហ៍កន្លងមក វិទ្យុសម្លេងបារាំង FraceInFos បានផ្សាយជាលើដំបូង បទយកការច្រើនភាគរបស់អ្នកយកព័ត៌មាន Phillip Reltien ដែលជាអ្នកមាន
វត្តមាននៅតំបន់ចិនដាក់ Haiyang Shiyou 981 ដោយខុសច្បាប់ក្នុងតំបន់
សេដ្ឋកិច្ចផ្តាច់មុខរបស់វៀតណាមបានសឲ្យឃើញនូវភស្តុតាងច្បាស់លាស់
អំពីអំពើល្មោភសង្គ្រាមរបស់ចិនក្នុងការវាយប្រហារប្រដេញបណ្ដានាវា
ប្រតិបត្តិច្បាប់របស់វៀតណាម៕

ប្រតិកម្មទៅវិញ

ផ្សេងៗ